Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

បង្គោលភ្លើងបំភ្លឺផ្លូវមួយដើម ត្រូវរថយន្ត Camryបាឡែន បុកដាច់ដល់ដី

បង្គោលភ្លើងបំភ្លឺផ្លូវមួយដើម ត្រូវរថយន្ត Camryបាឡែន បុកដាច់ដល់ដី..។ រថយន្ត Camry មួយគ្រឿង បានបុកបាក់បង្គោលភ្លើង អស់មួយដើម កាលពីវេលាម៉ោង ១១.២...

បង្គោលភ្លើងបំភ្លឺផ្លូវមួយដើម ត្រូវរថយន្ត Camryបាឡែន បុកដាច់ដល់ដី..។ រថយន្ត Camry មួយគ្រឿង បានបុកបាក់បង្គោលភ្លើង អស់មួយដើម កាលពីវេលាម៉ោង ១១.២០នាទីយប់ ថ្ងៃទី៣១ ធ្នូរ ២០១៥ នៅមុខក្លោងទ្វារ កាកបាទក្រហម លើផ្លូវ២៧១ ក្នុងសង្កាត់ ទឹកល្អក់៣ ខណ្ឌ ទួលគោក.។ តាមប្រភពអ្នកឃើញហេតុការណ៍ បានអោយដឹងថា : គេបានឃើញរថយន្ត Camry បាឡែន ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២Y. ៦១៧២ បើកបរដោយ យុវជនម្នាក់ តាមបណ្តោយផ្លូវ២៧១ ក្នុងល្បឿនមួយយ៉ាងលឿន លុះមកជិតដល់ ក្លោងទ្វារកាកបាទក្រហម ក៍បានបើកវ៉ាខាងស្តាំ រថយន្តធំមួយគ្រឿង ប៉ុន្តែបានវ៉ាក់ជាមួយ ម៉ូតូមួយគ្រឿង បណ្តាលអោយអ្នកបើកបរ មិនអាចគ្រប់គ្រង ល្បឿនរថយន្តបាន ណាមួយខ្លាចបុកម៉ូតូ ក៍បានទាញចង្កូត ងាកទៅខាងស្តាំ ក៍បុកជាមួយ បង្គោលភ្លើងបំភ្លឺផ្លូវ បាក់អស់មួយដើម រួចហួសទៅបុកដើមឈើ បាក់មួយដើមទៀត ចំណែកម៉ូតូរងការខូចខាត បន្តិចបន្តួច ពេលរថយន្តបោកទៅប៉ះ..។ ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបាន សងសំណង ទៅម្ចាស់ម៉ូតូចំនួន៤០ដុល្លារ ដើម្បីបញ្ចប់បញ្ហា ចំណែករថយន្តបង្ករ ត្រូវបានស្ទូចយកទៅ រក្សាទុកនៅ ការិយាល័យប៉ូលីស ចរាចរណ៍ក្រុង ដើម្បីដោះស្រាយ ទៅតាមផ្លូវច្បាប់..៕
Sponsor