Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ម៉ូតូDuke បុកRanger Rover របួសម្នាក់

ម៉ូតូDuke បុកRanger Rover របួសម្នាក់..។ នៅវេលា៩.៤០នាទី លើផ្លូវសហព័ន្ធរុស្សី មុខក្រសួង ការពារជាតិ មានគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត Ranger...

ម៉ូតូDuke បុកRanger Rover របួសម្នាក់..។ នៅវេលា៩.៤០នាទី លើផ្លូវសហព័ន្ធរុស្សី មុខក្រសួង ការពារជាតិ មានគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត RangerRover ពណ៌ទឹកប្រាក់ ផ្លាកលេខ ភ្នំពេញ ២P.៩៨៩៩ ជាមួយម៉ូតូ Duke ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ ១BU.៤២២៧ បណ្តាលអោយរងរបួស មនុស្ស០១នាក់.។ តាមពលរដ្ឋដែលឃើញហេតុការណ៍ បានអោយដឹងថា : រថយន្ត RangerRover បើកបរលើផ្លូវ សហព័ន្ធរុស្សី ទិសដៅពីកើតទៅលិច ចំណែក ម៉ូតូDuke ក៍បើកបរលើផ្លូវ សហព័ន្ធរុស្សី ទិសដៅ ពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុ រថយន្ត RangerRover បានបត់ឆ្វេងមិនប្រយ័ត្ន ក៍បុកជាមួយ ម៉ូតូDuke បណ្តាលអោយ អ្នកជិះម៉ូតូ រងរបួសស្រាល ហើយម៉ូតូខូចខាតយ៉ាងដំណំ ចំណែករថយន្ត ខូចខាតតិចតួចប៉ុណ្ណោះ.។ ក្រោយពេលកើតហេតុ កម្លាំងប៉ូលីសល្បាត បានមកដល់ គ្រប់គ្រងកន្លែងកើតហេតុ តែម្ចាស់រថយន្ត RangerRover បានសុំសងសំណង ដើម្បីបញ្ចប់បញ្ហា នៅនឹងកន្លែង..៕
Sponsor