Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

រថយន្ត Highlander បើកប៉ះម៉ូតូCub បណ្តាលអោយ បុរសម្នាក់ស្លាប់

រថយន្ត Highlander បើកប៉ះម៉ូតូCub បណ្តាលអោយ បុរសម្នាក់ស្លាប់..។ កាលពីវេលាម៉ោង១០.០៥នាទីយប់ ថ្ងៃទី ២៨ ធ្នូរ ២០១៥ នៅលើផ្លូវព្រះមុនីរ៉េត មុខវត្តស...

រថយន្ត Highlander បើកប៉ះម៉ូតូCub បណ្តាលអោយ បុរសម្នាក់ស្លាប់..។ កាលពីវេលាម៉ោង១០.០៥នាទីយប់ ថ្ងៃទី ២៨ ធ្នូរ ២០១៥ នៅលើផ្លូវព្រះមុនីរ៉េត មុខវត្តស្ទឹងមានជ័យ មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយ បណ្តាលអោយ បុរសម្នាក់បាក់កស្លាប់ របួសស្រាល០២នាក់ ខូចខាតម៉ូតូ០២គ្រឿង. ។ ១- ម៉ូតូSuper Cub ពណ៌ទឹកប៊ិចចាស់ ផ្លាកលេខ ភ្នំពេញ ១AN. ៣៦០៥., ២- ម៉ូតូសេ១២៥ ឆ្នាំ២០១៣ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ ១BY. ៨៦៦៨., ចំណែកបុរសដែលស្លាប់ ឈ្មោះ ពុត សុីផាន អាយុ២៧ឆ្នាំ ស្រុកកំណើតនៅភូមិ ក្រោល ឃុំ គោកចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង មានភរិយាឈ្មោះ ឃឹម ស្រីនី អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះជួល មុខព្រលានយន្តហោះ ពោធិចិនតុង.។ តាមប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានអោយដឹងថា : គាត់បានឃើញជនរងគ្រោះ ធ្វើដំណើរ លើផ្លូវព្រះមុនីរ៉េត ពីទិសខាងលិចទៅកើត លុះមកដល់មុខវត្ត ស្ទឹងមានជ័យ ស្រាប់តែមានរថយន្ត Highlander មួយគ្រឿង មកចាំផ្លាកលេខ បើកមកពីក្រោយ ក្នុងល្បឿនយ៉ាងលឿន ហើយបានបើកគៀម៉ូតូ ជនរងគ្រោះ បណ្តាលអោយម៉ូតូជនរងគ្រោះ ទៅប៉ះម៉ូតូ សេ១២៥នៅខាងមុខ រីឯអ្នកបើកម៉ូតូCub បានផ្លោងទៅបោកក្បាល ជាមួយរបាំងថ្ម បាក់កស្លាប់ នៅនិងកន្លែង..។ ក្រោយពេលកើតហេតុ ប៉ូលីសបានចុះទៅវាស់វែង ធ្វើកំណត់ហេតុ រួចដឹកយកម៉ូតូ ទាំងពីរគ្រឿង ទៅទុកនៅ ចរាចរណ៍ក្រុង. ចំណែកសព បានប្រគល់ជូន គ្រួសារយកទៅធ្វើបុណ្យ នៅស្រុកកំណើត..៕
Sponsor