Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

រថយន្ត Landcruiser បុកជាមួយម៉ូតូសង់កូរ៉េ លើផ្លូវលេខ ៥៩៨

រថយន្ត Landcruiser បុកជាមួយម៉ូតូសង់កូរ៉េ លើផ្លូវលេខ ៥៩៨.។ នៅវេលាម៉ោង៩.២០នាទីយប់ ថ្ងៃទី០៦ ខែធ្នូរ ២០១៥ លើផ្លូវ៥៩៨កែងជាមួយ ផ្លូវ១៩៦៦ ចូលបូរី ព...

រថយន្ត Landcruiser បុកជាមួយម៉ូតូសង់កូរ៉េ លើផ្លូវលេខ ៥៩៨.។ នៅវេលាម៉ោង៩.២០នាទីយប់ ថ្ងៃទី០៦ ខែធ្នូរ ២០១៥ លើផ្លូវ៥៩៨កែងជាមួយ ផ្លូវ១៩៦៦ ចូលបូរី ពិភពថ្មី ក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ មានករណី គ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាង រថយន្ត Land cruiser ពណ៌ស ពាក់ផ្លាកលេខ ខេមរភូមិន្ទ០១ ២.២៣៥៨ ជាមួយម៉ូតូ សង់កូរ៉េ ពណ៌ក្រហម ផ្លាកលេខ ន.៦១៥០ ភ.ព១ បណ្តាលអោយ របួស០២នាក់. ម្នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរបួសស្រាល..។ បើតាមមហាជន នៅកន្លែងកើតហេតុ បានអោយដឹងថា : គេបានឃើញរថយន្ត Land cruiser បើកមកពីទិសខាងត្បូងទៅជើង ចំណែកម៉ូតូ បើកមកពីទិសខាងជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ រថយន្ត Land cruiser បានបត់ឆ្វេង ចូលបូរីពិភពថ្មី ដោយពុំមានដាក់ ភ្លើងសុីញ៉ូជាសញ្ញាឡើយ ចំណែកម៉ូតូ សង់កូរ៉េក៍មានល្បឿនលឿន ក៍បានបុកគ្នា ចំពីមុខរថយន្តពេញទំហឹងតែម្តង.។ អ្វីដែលគួរចាប់អារម្មណ៍នោះគឺ យើងដឹងថា រថយន្តនោះ ជារបស់មន្ត្រីថ្នាក់ផ្កាយបី ហើយក៍មានលោក មេប៉េអឹមរងខណ្ឌម្នាក់ បានទូរស័ព្ទ មកស្តីអោយក្រុមអ្នកពត៌មានយើងថា : (នោះជារថយន្តមេ ហេតុអីមកថត រញ៉េរញ៉ៃអញ្ចឹង) យើងក៍បានប្រាប់ទៅវិញថា : នេះជាគ្រោះថ្នាក់ចរាចរណ៍ លោកគ្មានសិទ្ធហាមយើងទេ តែលោកអាចសុំយើងបាន. គិតទៅព្រោះតែខ្លាចអាប់មុខ ខ្លាចមេស្តីអោយ. ក៍ចេះតែមានពួកមនុស្ស ធ្វើការទាំងងងឹត ក្នុងពេលភ្នែកភ្លឺនៅឡើយ យល់មុខទុកគ្រាន់មើលគ្នា កុំអីជូនឈ្មោះទាំងមេទាំងកូន.។ ក្រោយពេលកើតហេតុ មន្ត្រីប៉ូលីសចរាចរណ៍ បានចុះមកវាស់វែង យ៉ាងសុភាពរាបសារ ហើយយករថយន្ត និងម៉ូតូ ទៅការិយាល័យ ចរាចរណ៍ក្រុង ទាំងទើសទាល់..៕
Sponsor