Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

គ្រោះថ្នាក់គួរអោយរន្ធត់មួយ បណ្តាលអោយយុវជន ០២នាក់ ស្លាប់ភ្លាមៗ និងរបួសធ្ងន់០១នាក់

គ្រោះថ្នាក់គួរអោយរន្ធត់មួយ បណ្តាលអោយយុវជន ០២នាក់ ស្លាប់ភ្លាមៗ និងរបួសធ្ងន់០១នាក់..។ កាលពីរំលងអាធ្រាត ឆ្លងចូលថ្ងៃទី០២ មករា ២០១៦ វេលាម៉ោង១.១០ន...

គ្រោះថ្នាក់គួរអោយរន្ធត់មួយ បណ្តាលអោយយុវជន ០២នាក់ ស្លាប់ភ្លាមៗ និងរបួសធ្ងន់០១នាក់..។ កាលពីរំលងអាធ្រាត ឆ្លងចូលថ្ងៃទី០២ មករា ២០១៦ វេលាម៉ោង១.១០នាទី លើបណ្តោយផ្លូវ ព្រះមុនីវង្ស ទល់មុខស្ថានទូតបារាំង មានគ្រោះថ្នាក់ ចរាចរណ៍ គួរអោយរន្ធត់ រវាងរថយន្តដឹកបន្លែ ម៉ាក Hyundai ពណ៌សលាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ ៣C. ៦៣១៩. ជាមួយម៉ូតូ Scoopy ពណ៌ក្រហម ផ្លាកលេខ ភ្នំពេញ ១AQ. ១២០៨ ជិះគ្នា០៣នាក់ បណ្តាលអោយស្លាប់០២នាក់ រងរបួសធ្ងន់០១នាក់.។ បើតាមសាក្សី ដែលឃើញហេតុការណ៍ បានអោយដឹងថា : គេបានឃើញរថយន្ត បើកលើផ្លូវ ព្រះមុនីវង្ស ពីទិសខាងត្បូងទៅជើង ក្នុងល្បឿនមធ្យម ចំណែកម៉ូតូ បើកមកពីស្ពានជ្រោយចង្វារថ្មី ក្នុងល្បឿនលឿន ដូចម៉ូតូប្រណាំង ស្ទើរតែបុករង្វង់មូល រួចបត់មកលើផ្លូវ ព្រះមុនីវង្ស លុះមកដល់មុខស្ថានទូតបារាំង ក៍បុកជាមួយរថយន្តដឹកបន្លែ ចំពីមុខផ្នែកខាងឆ្វេង ពេញទំហឹង បណ្តាលអោយបុើង ទាំងមនុស្សនិងម៉ូតូ ប្រមាណជាង១០ម៉ែត្រ ធ្វើអោយយុវជន០២នាក់ ប្រកាច់ដាច់ខ្យល់ស្លាប់ភ្លាមៗ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យកាលម៉ែត្រ.។ អ្នកស្លាប់ទាំងពីរនាក់ មានឈ្មោះ ក្រឹម (អ្នកបើកបរ) ម្នាក់ទៀតឈ្មោះ ហុង អ្នកទាំងពីរ រស់នៅភូមិ ដើមចំរៀក ឃុំ ដំណាក់កន្ទួត ស្រុក កំពង់ត្រាច ខេត្តកំពត. ចំណែកអ្នករបួសធ្ងន់ ពុំស្គាល់អត្តសញ្ញាណឡើយ.។ ក្រោយពេលកើតហេតុ ប៉ូលីសបានធ្វើកំណត់ហេតុ រួចប្រគល់សព ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យនៅស្រុកកំណើត ចំណែករថយន្តនិងម៉ូតូ ត្រូវយកទៅរក្សទុក នៅការិយាល័យ ចរាចរណ៍ក្រុងភ្នំពេញ..៕
Sponsor