Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ជិះម៉ូតូលឿនពេក បុករថយន្តលើស្ពាន ព្រះមុនីវង្ស បោកក្បាលស្លាប់

ជិះម៉ូតូលឿនពេក បុករថយន្តលើស្ពាន ព្រះមុនីវង្ស បោកក្បាលស្លាប់.។ យប់ថ្ងៃទី១០ មករា ២០១៦ វេលាម៉ោង១១.០០ នៅលើស្ពាន ព្រះមុនីវង្សចាស់ សង្កាត់ច្បារអំព...

ជិះម៉ូតូលឿនពេក បុករថយន្តលើស្ពាន ព្រះមុនីវង្ស បោកក្បាលស្លាប់.។ យប់ថ្ងៃទី១០ មករា ២០១៦ វេលាម៉ោង១១.០០ នៅលើស្ពាន ព្រះមុនីវង្សចាស់ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ មានគ្រោះថ្នាក់ ចរាចរណ៍មួយ រវាងរថយន្ត CRV ពណ៌ទឹកប្រាក់ ផ្លាកលេខ ភ្នំពេញ ២i.៦៩០០ ជាមួយម៉ូតូ Smash revo ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ ១AQ.៨២៣៥. បណ្តាលអោយ បុរសម្នាក់ ដួលបោកក្បាល ស្លាប់ភ្លាមៗ. ។ តាមសំដីម្ចាស់រថយន្ត បានប្រាប់អោយដឹងថា : គាត់បានធ្វើដំណើរ តាមផ្លូវជាតិលេខ១ ទិសដៅចូលមក ក្រុងភ្នំពេញ លុះមកដល់លើស្ពាន រថយន្តបែកកង់មុខខាងស្តាំ គាត់បានអែបរថយន្តទៅខាង ហើយឈប់. ប៉ុន្តែនៅពេល បើកទ្វាររថយន្ត ស្រាប់តែមានម៉ូតូមកបុក លឺសូរក្តាំង ពេលនោះគាត់ឃើញ ម៉ូតូដួលក្បែររថយន្ត ចំណែកអ្នក បើកម៉ូតូដួលបោកក្បាល ត្រដរខ្យល់ស្លាប់ភ្លាមៗ.។ បុរសរងគ្រោះ ឈ្មោះ ហាក់ សុីឌឿន កើតឆ្នាំ ១៩៨៨ ស្រុកកំណើតនៅ ក្រុមទី៦ ឃុំ កំពង់ទ្រាស ស្រុក ក្រូចឆ្មា ខេត្ត កំពង់ចាម សព្វថ្ងៃស្នាក់នៅ ផ្ទះជួល ក្នុងក្រុងភ្នំពេញ.។ ក្រោយពេលកើតហេតុ ប៉ូលីសបានចុះទៅពិនិត្យ និង ធ្វើកំណត់ហេតុ រួចយកសពទៅ តម្កល់ទុកនៅវត្ត ច្បារអំពៅ ដើម្បីស្វែងរកសាច់ញាតិ ចំណែកម៉ូតូ.រថយន្ត និងអ្នកបើកបរ ត្រូវយកទៅកាន់ ការិយាល័យប៉ូលីស ចរាចរណ៍ក្រុង ដើម្បីដោះស្រាយតាមច្បាប់..៕
Sponsor