Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

រថយន្តក្រុង រស្មីភ្នំពេញ បុករថយន្តយីឌុប បណ្តាលអោយ មានអ្នកស្លាប់និងរបួស ជាច្រើននាក់

រថយន្តក្រុង រស្មីភ្នំពេញ បុករថយន្តយីឌុប បណ្តាលអោយ មានអ្នកស្លាប់និងរបួស ជាច្រើននាក់.។ កាលពីម៉ោង១១.៥០នាទីយប់ ថ្ងៃទី ១៩ មករា ២០១៦ ចំណុចគីឡូម៉ែត...

រថយន្តក្រុង រស្មីភ្នំពេញ បុករថយន្តយីឌុប បណ្តាលអោយ មានអ្នកស្លាប់និងរបួស ជាច្រើននាក់.។ កាលពីម៉ោង១១.៥០នាទីយប់ ថ្ងៃទី ១៩ មករា ២០១៦ ចំណុចគីឡូម៉ែត្រ ១៤៨ លើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិ ត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិសាត់ មានករណី គ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តក្រុង ក្រុមហ៊ុនរស្មីភ្នំពេញ ពាក់ផ្លាកលេខ ភ្នំពេញ ២C. ១២៦៥ ជាមួយរថយន្តយីឌុប ដឹកអំបិល ពាក់ផ្លាកលេខ ភ្នំពេញ ៣A. ០៧៥៩ បណ្តាលអោយ មានមនុស្សស្លាប់០៦នាក់ (ស្លាប់នៅនឹងកន្លែង០៥នាក់) របួសធ្ងន់០៩នាក់ របួសស្រាល១០នាក់..។ តាមប្រភពពីកន្លែងកើតហេតុ បានអោយដឹងថា : រថយន្តក្រុងរស្មីភ្នំពេញ និងរថយន្តដឹកអំបិល បើកបរលើ ផ្លូវជាតិលេខ៥ ក្នុងទិសដៅបញ្ច្រាស់គ្នា លុះមកដល់ចំណុចកើតហេតុ រថយន្តក្រុងបានបែកកង់ រេចង្កូតទៅបុក រថយន្តដឹកអំបិល ពេញទំហឹង បណ្តាលអោយរថយន្ត ដឹកអំបិលក្រឡាប់ផ្ងារជើង ធ្វើអោយមានមនុស្សស្លាប់ និងរបួសជាច្រើននាក់.។ ក្រោយពេលកើតហេតុ កម្លាំងប៉ូលីស ប៉េអឹម បានចុះជួយ អន្តរាគមន៍ ព្រមជាមួយរថយន្តសង្ត្រោះ បានដឹកអ្នករបួស យកទៅពេទ្យបង្អែកក្រគរ ចំណែកអ្នកស្លាប់ ត្រូវតម្កល់ទុក ដើម្បីស្វែងរកសាច់ញាតិ រឯរថយន្តទាំងពីរ ត្រូវយកទៅរក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុកក្រគរ ដើម្បីដោះស្រាយ..៕
Sponsor