Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

អគ្គីភ័យ ឆេះកន្លែងស្តុកហ្គាស នៅផ្លូវហាណូយ

អគ្គីភ័យ ឆេះកន្លែងស្តុកហ្គាស នៅផ្លូវហាណូយ.។ នៅវេលាម៉ោង៦.៥០នាទី ថ្ងៃទី ២១ មករា ២០១៦ ស្ថិតក្នុងភូមិ អន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានអគ្...

អគ្គីភ័យ ឆេះកន្លែងស្តុកហ្គាស នៅផ្លូវហាណូយ.។ នៅវេលាម៉ោង៦.៥០នាទី ថ្ងៃទី ២១ មករា ២០១៦ ស្ថិតក្នុងភូមិ អន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានអគ្គីភ័យមួយ បានឆាបឆេះលើ ទីតាំងស្តុកហ្គាស នៅជាប់ផ្លូវហាណូយ បង្ករអោយមានការភ្ញាក់ផ្លើល ដល់មហាជន ដែលរស់នៅជិតខាង ហើយបានទូរស័ព្ទ សុំអន្តរាគមន៍ ពីក្រុមរថយន្ត ពន្លត់អគ្គីភ័យ..។ ទទួលបានពត៌មាន កម្លាំងគ្រប់ផ្នែក រួមទាំងរថយន្ត ពន្លត់អគ្គីភ័យ បានចេញទៅ អន្តរាគមន៍ភ្លាមៗ រួមមាន រថយន្តពន្លត់អគ្គីភ័យ ស្នងការនគរបាលក្រុង. រថយន្ត អង្គភាព ង៧០. រថយន្តអាវុធហត្ថក្រុង. រថយន្តស្រាបៀរកម្ពុជា. រថយន្តស្ថានីយ៍ប្រេង សាវីមិច. ដែលសរុបជិត៣០គ្រឿង ដោយប្រើពេលជាងមួយម៉ោង ទើបអគ្គីភ័យរលត់.។ ជាលទ្ធផលបឋម : មានមនុស្សរបួសធ្ងន់០១នាក់ របួសស្រាល០១នាក់ ឆេះរថយន្តដឹកហ្គាស ០៥គ្រឿង ម៉ូតូ ០៧គ្រឿង កន្លែងស្នាក់នៅនិងធ្វើការ ០២កន្លែង ខូចខាតធុងហ្គាសតូច.ធំ មួយចំនួន ( បើគិតជាទឹកប្រាក់ ប្រហែលរាប់មុឺនដុល្លារ).។ បើតាមការអោយដឹងពី មន្រ្តីប៉ូលីសថា : អគ្គីភ័យនេះ មិនទាន់រកមូលហេតុឃើញទេ ព្រោះពុំមាននរណាម្នាក់ បញ្ជាក់ថា មកពីឆ្លងចរន្តអគ្គីសនី រឺ មកពីបញ្ហាបច្ចេកទេស បញ្ចូលហ្គាស. យ៉ាងណាប៉ូលីស ថានឹងស្រាវជ្រាវ រកមូលហេតុពិតប្រាកដ ជាបន្តរទៀត..៕
Sponsor