Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ម្ចាស់ស្រវឹងដេកលក់ ទៅបុកកង់បី កំពុងឈប់ពេលភ្លើងស្តុប

ម្ចាស់ស្រវឹងដេកលក់ ទៅបុកកង់បី កំពុងឈប់ពេលភ្លើងស្តុប..។ ករណីនេះកើតមាន កាលពីវេលាម៉ោង៦.៤៥នាទី យប់ថ្ងៃទី ៣០ មករា ២០១៦ នៅចំណុចភ្លើងស្តុប ទេពផន សង...

ម្ចាស់ស្រវឹងដេកលក់ ទៅបុកកង់បី កំពុងឈប់ពេលភ្លើងស្តុប..។ ករណីនេះកើតមាន កាលពីវេលាម៉ោង៦.៤៥នាទី យប់ថ្ងៃទី ៣០ មករា ២០១៦ នៅចំណុចភ្លើងស្តុប ទេពផន សង្កាត់ទឹកល្អក់ ខណ្ឌទួលគោក បង្ករឡើងដោយ រថយន្ត Ranger Rover ពណ៌ខ្មៅ ផ្លាកលេខ ២ai. ៣៨៨៨ ជាមួយរឺុម៉កកង់បី ពណ៌ក្រហម ផ្លាកលេខ ប.៥០៩២ ភ.ព១ បណ្តាលអោយ រងការខូចខាត ប៉ុន្តែពុំមានអ្នករងរបួសឡើយ.។ បើតាមអ្នកឃើញហេតុការណ៍ បានអោយដឹងថា : គេឃើញរថយន្ត បើកតាមបណ្តោយផ្លូវទេពផន ទិសដៅពីលិចទៅកើត តែល្បឿនមិនលឿនទេ លុះមកជិតដល់ភ្លើងស្តុប ក៍មិនបន្ថយល្បឿនដែរ ទើបគេនាំគ្នាមើលទៅ ឃើញម្ចាស់រថយន្តដេកលក់ ក៍នាំគ្នាស្រែកឡើងរួចគេចចេញ ដោយឡែកកង់បី ដែលឈប់ស្តុប គេចមិនទាន់ ត្រូវរថយន្តបុករុញទៅមុខ តាមដំណើរតែម្ចាស់កង់បី បានលោតចេញផុត ពេលបុកកង់បីហើយ ក៍ម្ចាស់រថយន្ត នៅតែដេកលក់យ៉ាងស្កប់ស្កល់..។ ក្រោយពេលកើតហេតុ ប៉ូលីសបានមកដល់ ពិនិត្យវាស់វែង កន្លែងកើតហេតុ ហើយប្រើពេលជិតមួយម៉ោង ទើបម្ចាស់រថយន្តភ្ញាក់ ទើបដឹងថា អ្នកបើកបរជាជនជាតិចិន ភ្លាមៗក៍ត្រូវប៉ូលីស បញ្ជូនខ្លួនទៅអធិការខណ្ឌទួលគោក ចំណែករថយន្ត និងម៉ូតូ ក៍ត្រូវយកទៅរក្សាទុក នៅការិយាល័យប៉ូលីស ចរាចរណ៍ក្រុង ដើម្បីដោះស្រាយ.៕
Sponsor