Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

រំលោភក្មេងស្រី រួចសម្លាប់បំបិទភ័ស្តុតាង ដាក់ក្រោមគំនរចំបើង

រំលោភក្មេងស្រី រួចសម្លាប់បំបិទភ័ស្តុតាង ដាក់ក្រោមគំនរចំបើង.។ មានការភ្ញាក់ផ្អើលមួយ កាលពីវេលាម៉ោង០៧ព្រឹក ថ្ងៃទី ២០ មករា ២០១៦. នៅភូមិ ត្រពាំងគ...

រំលោភក្មេងស្រី រួចសម្លាប់បំបិទភ័ស្តុតាង ដាក់ក្រោមគំនរចំបើង.។ មានការភ្ញាក់ផ្អើលមួយ កាលពីវេលាម៉ោង០៧ព្រឹក ថ្ងៃទី ២០ មករា ២០១៦. នៅភូមិ ត្រពាំងគុយ ឃុំ ល្បើក ស្រុកឈូក ខេត្តកំពត. បន្ទាប់ពីមានមហាជន បានប្រទះឃើញ សាកសពក្មេងស្រីម្នាក់ ស្លាប់ក្រោមគំនរចំបើង ដែលនៅមិនឆ្ងាយពីភូមិ.។ បើតាមសាច់ញាតិ ក្មេងស្រីរងគ្រោះ បានអោយដឹងថា : កាលពីថ្ងៃទី ១៩មករា២០១៦ ពេលព្រឹកក្មេងស្រីរងគ្រោះ បានចេញរៀននៅ លុះដល់ពេលថ្ងៃ មិនឃើញក្មេងស្រីនេះ ត្រឡប់មកផ្ទះ ក្រុមគ្រួសារសាច់ញាតិ បានចាត់គ្នាតាមរក រហូតដល់ល្ងាច តែរកមិនឃើញ ក៍នាំគ្នាត្រឡប់មកផ្ទះវិញ. លុះព្រឹកឡើង ថ្ងៃទី ២០ មករា ២០១៦ ក៍ត្រូវបានមហាជន ប្រទះឃើញសាកសព ក្មេងស្រីដេកស្លាប់ ក្នងគំនរចំបើង ទើបរាយការណ៍ ជូនសមត្ថកិច្ចមូលដ្ឋាន.។ ឆ្លងតាមការពិនិត្យបញ្ជាក់ របស់មន្រ្តីជំនាញ បានធ្វើការ សន្និដ្ឋានជំហានដំបូងថា : ក្មេងស្រីរងគ្រោះ ត្រូវបានរំលោភរួច សម្លាប់បំបិទភ័ស្តុតាង. ក្មេងស្រីរងគ្រោះ ឈ្មោះ ឃុន ណាន អាយុ ១៤ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ.។ ក្រោមការដឹកនាំបញ្ជាផ្ទាល់ របស់លោកស្នងការ នគរបាលខេត្ត ដែលបានចុះទៅផ្ទាល់ នៅកន្លែងកើតហេតុ ហើយដោយផ្អែកតាម ប្រភពពត៌មាន ដែលបានផ្តល់ ដោយមហាជន ប៉ូលីស បានធ្វើការកំណត់ អត្តសញ្ញាណជនល្មើស រួចបន្តរស្រាវជ្រាវ រហូតចាប់ខ្លួនជនល្មើស តែប៉ុន្មានម៉ោង ក្រោយពីប្រទះឃើញសាកសព ក្នុងថ្ងៃដដែល.។ ក្រោយពេលចាប់ខ្លួនជនល្មើសបានភ្លាម ប៉ូលីសបានបញ្ជូន ខ្លួនជនល្មើសទៅកាន់ ស្នងការនគរបាលខេត្ត ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលារ ចាត់ការតាមផ្លូវច្បាប់.៕
Sponsor