Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

រថយន្តដឹកសាំង បុកជាមួយ រថយន្តតួរីស ស្លាប់០៥នាក់ របួសធ្ងន់០៧នាក់ របួសស្រាល០៨នាក់

រថយន្តដឹកសាំង បុកជាមួយ រថយន្តតួរីស ស្លាប់០៥នាក់ របួសធ្ងន់០៧នាក់ របួសស្រាល០៨នាក់ នៅព្រលឹមថ្ងៃទី០៨មករា២០១៦ វេលាម៉ោង៦.១៥នាទីព្រឹក មានករណីគ្រោះថ...

រថយន្តដឹកសាំង បុកជាមួយ រថយន្តតួរីស ស្លាប់០៥នាក់ របួសធ្ងន់០៧នាក់ របួសស្រាល០៨នាក់ នៅព្រលឹមថ្ងៃទី០៨មករា២០១៦ វេលាម៉ោង៦.១៥នាទីព្រឹក មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយ កើតឡើងតាមផ្លូវជាតិលេខ៥ ក្នុងឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិសាត់ រវាងរថយន្តសុីទែនដឹកសាំង របស់ក្រុមហ៊ុន BVM ជាមួយរថយន្តតួរីស បណ្តាលអោយអ្នកជិះ ក្នុងរថយន្តតួរីស ស្លាប់០៥នាក់ របួសធ្ងន់០៨នាក់ របួសស្រាល០៨នាក់..។ បើតាមប្រភព ពីកន្លែងកើតហេតុ បានអោយដឹងថា : រថយន្តដឹកប្រេងបើកចេញ ពីទឹកដីខេត្តកំពង់ឆ្នាំង ចំណែករថយន្តតួរីស បានបើកមកពី ទីរួមស្រុកក្រគរ ឆ្ពោះមកកាន់ក្រុងភ្នំពេញ ផ្ទុកដោយក្រុមគ្រួសារ សាច់ញាតិ ដើម្បីជូនដំណើរកូន ទៅធ្វើការនៅប្រទេសកូរ៉េ. ដោយសាររថយន្តទាំងពីរ បើកបរក្នុងល្បឿនលឿនដូចគ្នា លុះមកដល់ចំណុចកើតហេតុ មានស្ពានខ្លីមួយ ហើយផ្លូវរួមតូច ណាមួយមានភ្លៀងទៀត ទើបបណ្តាលអោយ រថយន្តទាំងពីរ បុកគ្នាចំពីមុខ បណ្តាលអោយរថយន្តតួរីស បើុងធ្លាក់ទៅខាងក្រោមថ្នល់.។ ក្រោយកើតហេតុ ប៉ូលីសស្រុកក្រគរ និងរថយន្តសង្រ្គោះ បានចុះជួយអន្តរាគមន៍ និងចាត់ចែង ដឹកអ្នករបួសទៅកាន់ មន្ទីរពេទ្យ ចំណែករថយន្ត ទាំងពីរគ្រឿង ត្រូវយកទៅរក្សាទុក នៅអធិការដ្ឋាន ស្រុកក្រគរ ដើម្បីដោះស្រាយតាមច្បាប់.៕
Sponsor