Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ស្ត្រីមានផ្ទៃពោះគ្រប់ខែ តែត្រូវប្តីបោះបង់ចោល

ស្ត្រីមានផ្ទៃពោះគ្រប់ខែ តែត្រូវប្តីបោះបង់ចោល...! ស្រ្តីម្នាក់ជាកម្មការិនី មានផ្ទៃពោះគ្រប់ខែ ឈឺពោះ ត្រូវឆ្លងទន្លេ មិនមានសាច់ញាតិ ហើយត្រូវប្តី...

ស្ត្រីមានផ្ទៃពោះគ្រប់ខែ តែត្រូវប្តីបោះបង់ចោល...! ស្រ្តីម្នាក់ជាកម្មការិនី មានផ្ទៃពោះគ្រប់ខែ ឈឺពោះ ត្រូវឆ្លងទន្លេ មិនមានសាច់ញាតិ ហើយត្រូវប្តីបោះបង់ចោល ត្រូវបានអ្នកជួលបន្ទប់ក្បែរ នាំមកមន្ទីរសម្ភពឯកជន ចំនួន០៥ ប៉ុន្តែត្រូវបាន សម្ភពទាំងនោះ បដិសេធន៍មិនទទួល ដោយលើកហេតុផលផ្សេងៗ តែតាមពិត មកពីស្រ្តីម្នាក់នេះ មិនមានលុយ ព្រោះសូម្បីតែ មួយមឺុនលុយខ្មែរ ក៍គាត់មិនមានផង. ចុងក្រោយអ្នកនាំមក បានទូរស័ព្ទមកសុំជំនួយ ពីវិទ្យុមហាជន..។ ក្រោយទទួលបាន ពត៌មាននេះ ក្រុមការងារ របស់វិទ្យុ មហាជន បានទៅនាំស្ត្រីម្នាក់នោះ ទៅកាន់មជ្ឈមណ្ឌល គាំពារមាតានិងទារក. ចំណែកក្រុមការងារ នៅបន្ទប់ផ្សាយ ក៍បានអំពាវនាវ សុំការជួយពីសប្បុរសជន និងមហាជនអ្នកស្តាប់. ជាបន្តរបន្ទាប់ បងប្អូនមហាជន បានចូលរួមឧបត្ថម្ភ ដោយក្តីអាណិតស្រឡាញ់ រហូតបានជួយស្ត្រីម្នាក់នេះ សំរាលកូន បានដោយសុវត្ថិភាព.។ ជំនួសមុខ អោយក្រុមការងារ វិទ្យុមហាជន ខ្ញុំបាទ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្ត ដ៍ថ្លៃថ្លាមានតម្លៃ មិនអាចកាត់ថ្លៃបាន របស់បងប្អូនមហាជន ដែលបានចូលរួម បរិច្ចាកថវិការ ប្រកបដោយចិត្ត សប្បុរសធម៌ ជួយសង្រ្គោះ ដល់ស្ត្រីម្នាក់នេះ. សូមជូនពរជ័យ សិរីមង្គលវិបុលសុខ កើតមានដល់ មហាជនសប្បុរស គ្រប់រូបគ្រប់គ្រួសារ និងជួបតែពុទ្ធពរ ទាំងបួនប្រការ គឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លាងឃ្លាតឡើយ..។ (ដោយក្តីគោរព ពីក្រុមការងារ វិទ្យុមហាជន ៩៥.៣០)
Sponsor