Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

រថយន្តដឹកកម្មការិនី រោងចក្រនូខប បុកគ្នានៅផ្លូវលេខ៤១

រថយន្តដឹកកម្មការិនី រោងចក្រនូខប បុកគ្នានៅផ្លូវលេខ៤១.។ ព្រឹកថ្ងៃទី១២ មករា ២០១៦ វេលាម៉ោង៧.០៥នាទី នៅមុខវត្តស្រះស្រង់ ព្រំប្រទល់ស្រុកគងពិសី និង ...

រថយន្តដឹកកម្មការិនី រោងចក្រនូខប បុកគ្នានៅផ្លូវលេខ៤១.។ ព្រឹកថ្ងៃទី១២ មករា ២០១៦ វេលាម៉ោង៧.០៥នាទី នៅមុខវត្តស្រះស្រង់ ព្រំប្រទល់ស្រុកគងពិសី និង ស្រុកសំរោងទង.ក្បែរប៉ុស្តិនគរបាល ឃុំសែនដី មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយ រវាងរថយន្តកូរ៉េ ដឹកកម្មការិនី រោងចក្រនូខប បានបុកគ្នា បណ្តាលអោយមាន មនុស្សស្លាប់ចំនួន០៥នាក់ ( ម្នាក់ស្លាប់នៅមន្ទីរពេទ្យ) របួសធ្ងន់និងស្រាល ជាង៦០នាក់.។ បើតាមពត៌មាន ពីកន្លែងកើតហេតុ បានអោយដឹងថា : រថយន្តទាំងពីរ ជារថយន្តដឹកកម្មការិនី រោងចក្រនូខបដូចគ្នា ដែលត្រូវដឹកកម្មការិនី មកកាន់រោងចក្រ នៅស្រុកអង្គស្នួល តែដោយសារ រថយន្តទាំងពីរ បើកបរក្នុងល្បឿនលឿន ហើយអ្នកបើកបរ បានបើកវ៉ាប្រជែងគ្នាចុះឡើង ស្រាប់តែរថយន្តមួយគ្រឿង បានបែកកង់ បណ្តាលអោយ រថយន្តមួយគ្រឿងទៀត ទៅបុកពេញទំហឹង រុញក្រឡាប់ បណ្តាលអោយ កម្មការិនី ដែលជិះលើរថយន្ត រងរបួសនិងស្លាប់.។ ទីតាំងកន្លែងកើតហេតុ ដែលត្រូវបានផ្តល់ដោយ សមត្ថកិច្ចមូលដ្ឋាន នៅភូមិជ័យតាគួន ឃុំរការកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ. រីឯរថយន្តដែលជួបគ្រោះថ្នាក់ មួយគ្រឿងពាក់ ផ្លាកលេខ ភ្នំពេញ ២Q.០១២០ មួយគ្រឿងទៀត ពាក់ផ្លាកលេខ ភ្នំពេញ ២AD.៦៨៩០.។ ក្រោយពេលកើតហេតុ កម្មការិនី ដែលរងរបួស ត្រូវបានដឹកយកទៅសង្រ្គោះ នៅពេទ្យថ្នល់ទទឹង ចំណែកអ្នកស្លាប់ បានប្រគល់ជូន ក្រុមគ្រួសារ យកទៅធ្វើបុណ្យ នៅភូមិកំណើត. រីឯរថយន្តទាំងពីរគ្រឿង ត្រូវយកទៅរក្សាទុក នៅស្នងការដ្ឋាន នគរបាលខេត្ត កំពង់ស្ពឺ ដើម្បីរង់ចាំ ការស្រាវជ្រាវ រកដើមហេតុនៃគ្រោះថ្នាក់ និងដោះស្រាយ តាមផ្លូវច្បាប់..៕
Sponsor