Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

កម្លាំងនគរបាល ខណ្ឌមានជ័យ ត្រួតពិនិត្យ និង រឹតបន្តឹងច្បាប់ ចរាចរណ៍

កម្លាំងនគរបាល ខណ្ឌមានជ័យ ត្រួតពិនិត្យ និង រឹតបន្តឹងច្បាប់ ចរាចរណ៍..។ នៅវេលាម៉ោង៩.០០នាទី ថ្ងៃទី ១៨ មករា ២០១៦ កម្លាំងនៃអធិការដ្ឋាន នគរបាលខណ្ឌម...

កម្លាំងនគរបាល ខណ្ឌមានជ័យ ត្រួតពិនិត្យ និង រឹតបន្តឹងច្បាប់ ចរាចរណ៍..។ នៅវេលាម៉ោង៩.០០នាទី ថ្ងៃទី ១៨ មករា ២០១៦ កម្លាំងនៃអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ បានដាក់ប៉ុស្តិត្រួតពិនិត្យ រឹតបន្តឹងច្បាប់ចរាចរណ៍ ផ្លូវគោក តាមផ្លូវព្រះមុនីរ៉េត ដឹកនាំដោយលោក អធិការរង និង កងកម្លាំងនគរបាល ជាច្រើននាក់.។ ការត្រួតពិនិត្យទៅលើអ្នកបើកបរ រថយន្ត ម៉ូតូ ដែលសំដៅលើ ឯកសារគ្រប់ប្រភេទ សំរាប់យាន្តយន្ត អ្នកបើកបរមិនដាក់ខ្សែរក្រវ៉ាត់. អ្នកបើកបរម៉ូតូ មិនមានមួក សុវត្ថិភាព. កញ្ចក់មើលក្រោយ. រថយន្តបិទកញ្ចក់ខ្មៅ. រថយន្ត រឺ ម៉ូតូ មិនមានផ្លាកលេខ.។ល។ បើតាមការសង្កេត. យើងមើលឃើញថា. ភាគច្រើនអ្នកបើកបរម៉ូតូ ត្រូវរងការផាកពិន័យ ច្រើនជាងរថយន្ត. ជាទូទៅគឺមិនមាន ពាក់មួកនិងកញ្ចក់.។ មន្រ្តីនគរបាលម្នាក់ ដែលកំពុងធ្វើការងារនេះ បានអោយយើងដឹងថា : លោកមិនចង់ឃើញ មហាជនទូទៅ ត្រូវរងការផាកពិន័យនោះឡើយ ហើយលោកក៍មិនចង់ ឃាត់បងប្អូនមហាជន ដើម្បីធ្វើការ ផាកពិន័យដែរ. ប៉ុន្តែវាជាភរកិច្ច និង ជាការអនុវត្តន៍ច្បាប់. លោកបានសំណូមពរ ដល់បងប្អូន មហាជនទាំងអស់ ចូលរួមគោរពច្បាប់ ចរាចរណ៍ អោយបានគ្រប់គ្នា បើពុំនោះទេ បងប្អូននិងត្រូវ រងការផាកពិន័យ ដែលវាជាចំណែកមួយ ធ្វើអោយប៉ះពាល់ ដល់ជីវភាព ព្រោះការរឹតបន្តឹង អនុវត្តន៍ច្បាប់ ចរាចរណ៍ផ្លូវគោក និងមិនមានការយោគយល់ឡើយ..៕
Sponsor