Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

រថយន្ត Camry សុីរបាំងដែក អស់១២ផ្ទាំង

រថយន្ត Camry សុីរបាំងដែក អស់១២ផ្ទាំង..។ ថ្ងៃទី១៩ មករា ២០១៦ វេលាម៉ោង ១១.៣០ នាទី តាមបណ្តោយផ្លូវសហព័ន្ធរុស្សី សួនក្តាន់ពីរ រថយន្ត Camry ពណ៌ខ្មៅ...

រថយន្ត Camry សុីរបាំងដែក អស់១២ផ្ទាំង..។ ថ្ងៃទី១៩ មករា ២០១៦ វេលាម៉ោង ១១.៣០ នាទី តាមបណ្តោយផ្លូវសហព័ន្ធរុស្សី សួនក្តាន់ពីរ រថយន្ត Camry ពណ៌ខ្មៅ ផ្លាកលេខ បាត់ដំបង ២A. ០៧៤៤ បានបុករបាំងដែក ចែកទ្រូងផ្លូវបាក់អស់១២ផ្ទាំង ចំណែកអ្នកបើកបរ រត់គេចបាត់ ក្រោយបង្ករហេតុ.។ តាមប្រភពដែលបានឃើញហេតុការណ៍ បានអោយដឹងថា : គេបានឃើញរថយន្តបង្ករ បើកមកពីទិសខាងលិច ទៅទិសខាងកើត ក្នុងល្បឿនយ៉ាងលឿន លុះមកដល់កន្លែងកើតហេតុ បានបុកប៉ះម៉ូតូមួយគ្រឿង ហើយបានរេចង្កូត ទៅបុករះរបាំងដែក ចែកទ្រូងផ្លូវ បណ្តាលអោយរថយន្ត រងការខូចខាតយ៉ាងដំណំ. អ្វីដែលយើងបានឃើញ គឺរថយន្តបង្ករ ជារថយន្តរកសុី លួចដឹកឈើប្រណឹត ពីព្រោះរថយន្តនេះ បានដោះកៅអីចេញអស់ ហើយមានអាវ កងខេមរភូមិន្ទ ដាក់លើកៅអី អ្នកបើកបរទៀតផង.។ ក្រោយកើតហេតុ ប៉ូលីសបានមកស្ទូច យករថយន្តបង្ករ ទៅទុកនៅការិយាល័យ ប៉ូលីសចរាចរណ៍ ក្រុងភ្នំពេញ.៕
Sponsor