Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

Lexus RX៣០០ បើកលឿនដូចព្យុះ បុកម៉ូតូវីវ៉ា ស្លាប់ម្នាក់ នៅនិងកន្លែង

Lexus RX៣០០ បើកលឿនដូចព្យុះ បុកម៉ូតូវីវ៉ា ស្លាប់ម្នាក់ នៅនិងកន្លែង..។ បុរសម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីត្រូវ រថយន្ត Lexus RX៣០០ បុកពីក្រោយ ...

Lexus RX៣០០ បើកលឿនដូចព្យុះ បុកម៉ូតូវីវ៉ា ស្លាប់ម្នាក់ នៅនិងកន្លែង..។ បុរសម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីត្រូវ រថយន្ត Lexus RX៣០០ បុកពីក្រោយ នៅលើផ្លូវសហព័ន្ធរុស្សី ទល់មុខក្រសួងការពារជាតិ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា កាលពីវេលាម៉ោង ១១.៥០នាទី ថ្ងៃទី ១២ មករា ២០១៦.។ បើតាមម្ចាស់ម៉ូតូ Suzuki Lete ដែលរងគ្រោះ ព្រោះគេចពីរថយន្ត បានអោយដឹងថា : គាត់បានឃើញ ម៉ូតូវីវ៉ា ពណ៌ខ្មៅ អត់ផ្លាកលេខ បើកបរលើផ្លូវសហព័ន្ធរុស្សី ទិសដៅពីលិចទៅកើត ចំណែករថយន្ត Lexus បើកមកពីទិសខាងលិច ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ក៍បានបុកម៉ូតូពីក្រោយ ពេញទំហឹង បណ្តាលអោយម៉ូតូ បុើងទៅមុខប្រហែល ជិត១០ម៉ែត្រ រីឯបុរសម្ចាស់ម៉ូតូ បុើងជិត២០ម៉ែត្រ ពីកន្លែងកើតហេតុ ចំណែករថយន្ត Lexus បានរេចង្កូតចូលទៅ បញ្ច្រាស់ នៃផ្លូវម្ខាងទៀត ធ្វើអោយយុវជន ដែលជិះម៉ូតូ Suzuki ខំគេចបណ្តាលអោយដួល រងរបួសស្រាល. ក្រោយបង្ករហេតុហើយ រថយន្ត Lexus បានបើកគេចខ្លួនបាត់ស្រមោល.។ ម៉ូតូដែលរងគ្រោះ ក្នុងគ្រោះថ្នាក់នេះ ១- ម៉ូតូSuzuki Lete ពណ៌ស ផ្លាកលេខ ភ្នំពេញ ១CI.៥០១៧., ២- ម៉ូតូវីវ៉ា ពណ៌ខ្មៅ អត់ផ្លាកលេខ. ។ ចំណែកបុរស ដែលបាត់បង់ជីវិតឈ្មោះ ហេង នី អាយុ២៧ឆ្នាំ ស្រុកកំណើត នៅខេត្តកំពង់ចាម សព្វថ្ងៃស្នាក់នៅផ្ទះជួល ម្តុំ Camko City មានមុខរបរ ពេលថ្ងៃជាកម្មករ ក្រុមហ៊ុនសុីនទ្រី ពេលយប់ជា សន្តិសុខក្លឹបនៅ City Mall. ។ ក្រោយពេលកើតហេតុ ប៉ូលីសបានចុះមកវាស់វែង ធ្វើកំណត់ហេតុ ហើយប្រគល់សព ជូនគ្រួសារយកទៅ តម្កល់ធ្វើបុណ្យ នៅវត្តទឹកថ្លា ចំណែកម៉ូតូ យកទៅទុក នៅការិយាល័យ ប៉ូលីសចរាចរណ៍ក្រុង ភ្នំពេញ..៕
Sponsor