Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ស្ត្រីមានផ្ទៃពោះ ត្រូវរថយន្តធំបុកស្លាប់ នៅនឹងកន្លែង

ស្ត្រីមានផ្ទៃពោះ ត្រូវរថយន្តធំបុកស្លាប់ នៅនឹងកន្លែង.។ វេលាម៉ោង១១.៤០នាទី យប់ថ្ងៃទី២១ កុម្ភ: ២០១៦ ចំណុចគីឡូម៉ែត្រ១៨ ផ្លូវជាតិលេខ១ ស្ថិតនៅក្នុង...

ស្ត្រីមានផ្ទៃពោះ ត្រូវរថយន្តធំបុកស្លាប់ នៅនឹងកន្លែង.។ វេលាម៉ោង១១.៤០នាទី យប់ថ្ងៃទី២១ កុម្ភ: ២០១៦ ចំណុចគីឡូម៉ែត្រ១៨ ផ្លូវជាតិលេខ១ ស្ថិតនៅក្នុងភូមិ ទួលក្របៅ ឃុំគគីរ ស្រុកគៀនស្វាយ ខេត្តកណ្តាល ករណីគ្រោះថ្នាក់ ចរាចរណ៍មួយ រវាងរថយន្តធុនធំ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ ៣A.៧៥៨៩ ជាមួយម៉ូតូ Scoopy ពណ៌ស.ផ្កាឈូក ផ្លាកលេខ ភ្នំពេញ ១BA.២៥៩៩ បណ្តាលអោយស្រ្តី០២នាក់ ស្លាប់ភ្លាមៗ ក្នុងនោះស្ត្រីម្នាក់មានផ្ទៃពោះទៀតផង.។ បើតាមមហាជន នៅកន្លែងកើតហេតុ បានអោយដឹងថា : មុនពេលកើតហេតុ ស្ត្រីទាំងពីរនាក់ បានចេញទៅទិញអីហូប លុះត្រឡប់មកវិញ ពេលបត់ម៉ូតូឆ្លងផ្លូវចូលផ្ទះ ក៍ត្រូវរថយន្តធំ ដែលបើកលឿន ចូលមកភ្នំពេញ បុកចំពីមុខ ខ្ទាតស្ត្រីមានផ្ទៃពោះ បោកទៅលើផ្លូវថ្នល់ ស្លាប់ភ្លាមៗ ចំណែករថយន្ត បានបើកអូសម៉ូតូ និងស្ត្រីម្នាក់ទៀត នៅក្រោមរថយន្ត ទៅមុខជាង១០០ម៉ែត្រទើបឈប់ រួចអ្នកបើកបររថយន្ត បើកទ្វារ រត់បាត់ស្រមោល.។ ក្រោយពេលកើតហេតុ ប៉ូលីសមូលដ្ឋាន បានចុះទៅពិនិត្យ ធ្វើកំណត់ហេតុ រួចបានប្រគល់សព ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណីយ៍ ចំណែករថយន្តនិងម៉ូតូ យកទៅរក្សាទុក នៅអធិការដ្ឋាន ស្រុកគៀនស្វាយ ដើម្បីស្វែងរកម្ចាស់ រថយន្ត អោយចូលខ្លួនមកដោះស្រាយតាមច្បាប់..៕
Sponsor