Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

មច្ឆាជាតិនិងឈានទៅបាត់បង់ បើនៅតែបណ្តោយ អោយកើតមានបទលើ្មស នេសាទបែបនេះ

មច្ឆាជាតិនិងឈានទៅបាត់បង់ បើនៅតែបណ្តោយ អោយកើតមានបទលើ្មស នេសាទបែបនេះ.។ បឹងទន្លេសាប ដែលមានខេត្ត៥ នៅជុំវិញ ហើយក៍ជា ជម្រកត្រីទឹកសាប ដ៍ធំនៅតំបន់ អ...

មច្ឆាជាតិនិងឈានទៅបាត់បង់ បើនៅតែបណ្តោយ អោយកើតមានបទលើ្មស នេសាទបែបនេះ.។ បឹងទន្លេសាប ដែលមានខេត្ត៥ នៅជុំវិញ ហើយក៍ជា ជម្រកត្រីទឹកសាប ដ៍ធំនៅតំបន់ អាសុីអាគ្នេយ៍ ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស ពិសេសប្រជានេសាទ ដែលរស់នៅក្នុង តំបន់បឹងទន្លេសាប បានយកទីនេះ សំរាប់ប្រកបរបរ ចិញ្ចឹមជីវិត ដោយពឹងផ្អែក លើផលនេសាទ.។ ប៉ុន្តែ. មកដល់សព្វថ្ងៃនេះ បឹងទន្លេសាប ស្ទើរតែក្លាយទៅជា បឹងមួយ ដែលមានតែទឹក តែពុំមានត្រី ដូចមុនទៀតឡើយ. រីឯមច្ឆាជាតិ ក៍ស្ទើរតែបាត់បង់ អស់ហើយដែរ. ដោយសារកត្តាធម្មជាតិ ការកាប់ទន្រ្ទានព្រៃរនាមមាត់បឹង រួមជាមួយការបំផ្លាញ ពីក្រុមអ្នកនេសាទ ជាពិសេសគឺ ការប្រើឧបករណ៍ នេសាទខុសច្បាប់ ពីសំណាក់ពួក ជនអន្តោប្រវេសន៍ វៀតណាមខុសច្បាប់ និង ពលរដ្ឋខ្មែរមួយចំនួនផងដែរ.។ ឆ្នាំនេះ. ដោយសារទឹកតូច រួមជាមួយការគ្រប់គ្រង មិនបានច្បាស់លាស់ ពីសំណាក់អាជ្ញាធរ មានសមត្ថកិច្ច ពិសេសរដ្ឋបាលជលផល បានបណ្តែតបណ្តោយ អោយមានការចិញ្ចឹមត្រីឆ្តោរ ការប្រើឧបករណ៍ នេសាទខុសច្បាប់ ដាក់សម្រាស់តាមព្រែក រហូតមានមន្ត្រីមួយចំនួន បានឃុបឃិត ទទួលលាភសក្ការ: ធ្វើមានបាន ពីពួកអ្នកប្រព្រឹត្ត បទល្មើសនេសាទ. ទើបឆ្នាំនេះ ប្រជាពលរដ្ឋ រកតែត្រីធ្វើប្រហុក ហូបមិនបានផង.។ រូបភាព២សន្លឹកនេះ គ្រាន់តែជាផ្នែកមួយ នៃបទល្មើសដ៍ច្រើន នៅបឹងទន្លេសាប. ប្រជាពលរដ្ឋ សូមសំណូមពរដ៍ទទូច ដល់សម្តេចប្រមុខ នៃរាជរដ្ឋាភិបាល សូមមេត្តាជួយចាត់ការ ចំពោះបញ្ហានេះផង បើពុំនោះទេ ថ្ងៃខាងមុខ កម្ពុជា និងលែងមានត្រីធម្មជាតិ សំរាប់បរិភោគទៀតហើយ.៕
Sponsor