Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

អគ្គីភ័យលេបត្របាក់ ផ្ទះមហាជនអស់០៥ខ្នង នៅស្រុកកំពង់សិលា

អគ្គីភ័យលេបត្របាក់ ផ្ទះមហាជនអស់០៥ខ្នង នៅស្រុកកំពង់សិលា.។ នៅវេលាម៉ោង២.១០នាទីយប់ ឆ្លងចូលថ្ងៃទី២៦ កុម្ភ: ២០១៦ មានករណីអគ្គីភ័យ កើតឡើងនៅភូមិក្រាំ...

អគ្គីភ័យលេបត្របាក់ ផ្ទះមហាជនអស់០៥ខ្នង នៅស្រុកកំពង់សិលា.។ នៅវេលាម៉ោង២.១០នាទីយប់ ឆ្លងចូលថ្ងៃទី២៦ កុម្ភ: ២០១៦ មានករណីអគ្គីភ័យ កើតឡើងនៅភូមិក្រាំងអាត់ ឃុំក្រាំងអាត់ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ បណ្តាលអោយផ្ទះ របស់បងប្អូនមហាជន ចំនួន០៥ខ្នង ត្រូវឆេះទាំងស្រុង. តែពុំមានមនុស្សរងគ្រោះទេ ។ បើតាមមហាជន រស់កន្លែងកើតហេតុ បានអោយដឹងថា គាត់មិនបានដឹងថា អគ្គីភ័យនេះ កើតឡើងពីមូលហេតុអ្វីទេ ព្រោះពេលមានការភ្ញាក់ផ្អើល ភ្លើងឆេះពេញបន្ទុកទៅហើយ.។ ដោយឡែកសមត្ថកិច្ច មូលដ្ឋាន បានប្រាប់ថា វាជាការលំបាក សំរាប់អន្តរាគមន៍ ពីរថយន្ត ពន្លត់អគ្គីភ័យ ព្រោះពីទីរួមខេត្ត មកកន្លែងកើតហេតុ មានចម្ងាយជាង ៦០គីឡូម៉ែត្រឯណោះ តែសមត្ថកិច្ច បានសន្និដ្ឋាន ជាបឋមថា វាអាចមកពីឆ្លងចរន្ត អគ្គីសនី.។ មហាជន សូមសំណូមពរ ដល់រាជរដ្ឋាភិបាល សូមមេត្តា ជួយធ្វើយ៉ាងណា អោយតាមបណ្តាស្រុក មានរថយន្ត ពន្លត់អគ្គីភ័យ ក្នុងស្រុកមួយ អាចមានពី ០២ទៅ០៣គ្រឿង សំរាប់អន្តរាគមន៍ នៅពេលកើតមាន អគ្គីភ័យម្តងៗ...៕
Sponsor