Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ជិះម៉ូតូគេច កន្លែងត្រួតពិនិត្យ ទៅបុករថយន្ត ស្លាប់នៅនឹងកន្លែង

ជិះម៉ូតូគេច កន្លែងត្រួតពិនិត្យ ទៅបុករថយន្ត ស្លាប់នៅនឹងកន្លែង..។ យុវជនជនជាតិវៀតណាមម្នាក់ បានស្លាប់នៅនឹងកន្លែង បន្ទាប់ពីបានជិះម៉ូតូ គេចពីកន្លែ...

ជិះម៉ូតូគេច កន្លែងត្រួតពិនិត្យ ទៅបុករថយន្ត ស្លាប់នៅនឹងកន្លែង..។ យុវជនជនជាតិវៀតណាមម្នាក់ បានស្លាប់នៅនឹងកន្លែង បន្ទាប់ពីបានជិះម៉ូតូ គេចពីកន្លែងត្រួតពិនិត្យ ទៅបុករថយន្ត នៅវេលាម៉ោង ១១.៤០នាទីយប់ ថ្ងៃទី២៨ កុម្ភ: ២០១៦ មុខឃ្លាំងសាំង សូគីមិចឫស្សីកែវ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ.។ តាមប្រភពនៅ កន្លែងកើតហេតុ បានអោយដឹងថា : នៅម៉ោងពេលខាងលើ កម្លាំងចំរុះបានដាក់គោលដៅ ត្រួតពិនិត្យនៅ មុខឃ្លាំងសូគីមិច ពេលកំពុងត្រួតពិនិត្យ ក៍ស្រាប់តែមាន យុវជនជនជាតិ វៀតណាមម្នាក់ បានជិះគេចពី កន្លែងត្រួតពិនិត្យ ទៅបញ្រ្ចាស់ លើចំណែកផ្លូវម្ខាងទៀត ហើយបានបុក ជាមួយរថយន្តមួយគ្រឿង បណ្តាលអោយស្លាប់ភ្លាមៗ នៅនឹងកន្លែង.។ ម៉ូតូដែលជួបគ្រោះថ្នាក់ ម៉ាកសេ១២៥ ពណ៌ខ្មៅ ផ្លាកលេខសៀមរាប ១H.២០៩៤. ជាមួយរថយន្ត Land cruiser ពណ៌ស អត់ផ្លាកលេខ.។ ក្រោយពេលកើតហេតុ ប៉ូលីសបានចុះទៅ ធ្វើកំណត់ហេតុ រួចប្រគល់សព ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ នៅប្រទេសវៀតណាម ចំណែករថយន្ត និងម៉ូតូ យកទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ផ្លូវគោក ក្រុងភ្នំពេញ ដើម្បីដោះស្រាយតាមច្បាប់.៕
Sponsor