Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ជំនួយសប្បុរសជន បានជូនដល់ដៃ គ្រួសារក្រីក្រ

ជំនួយសប្បុរសជន បានជូនដល់ដៃ គ្រួសារក្រីក្រ.។ នៅថ្ងទី០៨ កុម្ភ: ២០១៦ មានទូរស័ព្ទចូលមកកាន់ វិទ្យុមហាជន ពីមហាជនអ្នកស្តាប់ សុំអោយជួយដល់ គ្រួសារមួយ...

ជំនួយសប្បុរសជន បានជូនដល់ដៃ គ្រួសារក្រីក្រ.។ នៅថ្ងទី០៨ កុម្ភ: ២០១៦ មានទូរស័ព្ទចូលមកកាន់ វិទ្យុមហាជន ពីមហាជនអ្នកស្តាប់ សុំអោយជួយដល់ គ្រួសារមួយ ដែលម្តាយជាស្រ្តីមេម៉ាយ មានកូនស្រីម្នាក់ ជាកម្មការិនី ក៍ជាស្ត្រីមេម៉ាយ មានកូនប្រុសមួយ ដែលត្រូវស្វាមីបោះបង់ចោល ហើយពេលនេះ អ្នកស្រី សុខ ឡេង ជាម្តាយមានជម្ងឺ ដាច់សរសៃឈាមខួរក្បាល ហើយថ្ងៃនេះ១១.២.២០១៦ អ្នកស្រី សុខ ឡេង បានទទួលមរណ:ភាព ដែលសូម្បីតែប្រាក់សំរាប់ធ្វើបុណ្យ ក៍មិនមានផង.។ ក្រុមការងារ វិទ្យុមហាជន បានសំរេចចិត្ត បើកមូលនិធិ បន្ទាន់មួយ ដើម្បីសុំការជួយ ពីមហាជនអ្នកស្តាប់ របស់វិទ្យុមហាជន៩៥.៣០FM សំរាប់រៀបចំធ្វើបុណ្យ ជូនដំណើរចុងក្រោយ អោយបានសមរម្យ សំរាប់គ្រួសារមួយនេះ.។ ឆ្លើយតបតាមការ អំពាវរបស់វិទ្យុមហាជន មានព្រះសង្ឃ. មហាជនអ្នកស្តាប់ គ្រប់ស្រទាប់វណ្ណ: បានចូលរួមបរិច្ចាក បច្ច័យនិងទឹកប្រាក់ ជាបន្តរបន្ទាប់ ដែលយើងទទួលបាន ទឹកប្រាក់ចំនួន ២.៨០៤.៥០០រៀល ហើយបានប្រគល់ជូន កូនស្រីរបស់ សពអ្នកស្រី សុខ ឡេង នៅកន្លែងបុណ្យសព ក្នុងវត្តទួលសង្កែ.។ ជំនួសមុខអោយ អគ្គនាយក នៃវិទ្យុមហាជន និង ក្រុមការងារវិទ្យុមហាជន សូមគោរពថ្លែង អំណរព្រះគុណ និង សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះព្រះតេជគុណ និង មហាជនទាំងអស់ ដែលបានចូលរួម ចែករំលែកនូវការលំបាក បរិច្ចាកបច្ច័យ. ទឹកប្រាក់. ចូលរួមក្នុងសកម្មភាព ជួយគ្នាក្នុងគ្រាលំបាក.។ សូមប្រគេនពរ និង ជូនពរ ដល់ព្រះតេជគុណ គ្រប់ព្រះអង្គ. មហាជនគ្រប់រូប. សូមជួបប្រទះ តែសេចក្តីសុខសប្បាយ ហើយសូមអោយអនិសង្ឃ នៃទឹកចិត្តជ្រះថ្លា កើតមានដល់ គ្រប់ព្រះអង្គ. គ្រប់រូប. ហើយក៍សូម អនុមោទនា ទទួលយកផល្លានិសង្ឃ តាមសទ្ធាជ្រះថ្លារៀងៗខ្លួន.។ ដោយក្តីគោរព ដ៍ស្មោះសរ ពីក្រុមការងារ វិទ្យុមហាជន ៩៥.៣០FM...៕ ( សៀមរាប៩៦.៣០FM. កំពង់ចាម៩៩FM )
Sponsor