Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

កម្លាំងចំរុះ ដាក់ប៉ុស្តិត្រួតពិនិត្យ មុខវត្តចិនដំដែក ក្នុងខណ្ឌដូនពេញ

កម្លាំងចំរុះ ដាក់ប៉ុស្តិត្រួតពិនិត្យ មុខវត្តចិនដំដែក ក្នុងខណ្ឌដូនពេញ..។ យប់ថ្ងៃទី ០៤ កុម្ភ: ២០១៦ ចាប់ម៉ោង១០.៣០នាទី ដល់ម៉ោង៣.០០ កម្លាំងចំរុះ...

កម្លាំងចំរុះ ដាក់ប៉ុស្តិត្រួតពិនិត្យ មុខវត្តចិនដំដែក ក្នុងខណ្ឌដូនពេញ..។ យប់ថ្ងៃទី ០៤ កុម្ភ: ២០១៦ ចាប់ម៉ោង១០.៣០នាទី ដល់ម៉ោង៣.០០ កម្លាំងចំរុះដឹកនាំដោយ : លោកអភិបាលរង ខណ្ឌដូនពេញ. លោកវរសេនីយ៍ ប៊ុន សុីផេន មន្ត្រីនាយកដ្ឋាន ចរាចរណ៍ អគ្គស្នងការនគរបាលជាតិ. លោកអនុសេនីយ៍ ជ័យ សុភិន កងរាជអាវុធហត្ថខណ្ឌ. លោក ពេញ សុខន អធិការរង នគរបាលខណ្ឌ. និងប្រជាការពារខណ្ឌ បានដាក់ប៉ុស្តិត្រួតពិនិត្យ រឹតបន្តឹង ច្បាប់ចរាចរណ៍ ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ.។ តាមគោលការណ៍ កម្លាំងចំរុះមានភារកិច្ច ត្រួតពិនិត្យ អ្នកបើកបររថយន្ត មិនដាក់ខ្សែរក្រវ៉ាត់ សុវត្ថិភាព បើកបរមានជាតិស្រវឹង. បើកបរមិនពាក់មួក សុវត្ថិភាព. មិនមានកញ្ចក់មើលក្រោយ. និងត្រួតពិនិត្យ រថយន្ត.ម៉ូតូ អត់ផ្លាកលេខ. អាវុធជាតិផ្ទុះ និង គ្រឿងញៀន..។ ក្នុងពេលអនុវត្តន៍ កម្លាំងចំរុះ បានឃាត់ខ្លួន មនុស្ស០២នាក់ ដែលមានជាតិស្រវឹង កំរិត០.៧៦° បញ្ជូនទៅស្នងការ នគរបាលក្រុង. ចំណែកបុរសម្នាក់ទៀត ក៍ត្រូវឃាត់ខ្លួនដែរ ដោយសារតែ បុរសម្នាក់នេះ បានប្រើម៉ូតូរបស់ប៉េអឹម ខណ្ឌដូនពេញ ដែលត្រូវចោរកាច់សោរ យកទៅកាលពី ជាងមួយខែមុន ហើយក៍ត្រូវបញ្ជូន ទៅកន្លែងអាវុធហត្ថខណ្ឌ ដើម្បីសួរនាំ.។ បើតាមការពិនិត្យ អ្នកដែលរងការផាកពិន័យ យើងឃើញភាគច្រើន គឺ មិនពាក់មួក សុវត្ថិភាព មិនមានកញ្ចក់មើលក្រោយ បើកបរមិនដាក់ខ្សែរក្រវ៉ាត់ សុវត្ថិភាព និង បើកបរមានជាតិស្រវឹង. ។ មន្ត្រីមានសមត្ថកិច្ច បានសំណូមពរ ដល់បងប្អូន មហាជន អោយចូលរួម គោរពច្បាប់ ដើម្បីសុវត្ថិភាព ផ្ទាល់ខ្លួន. ជៀសផុតពីការ ផាកពិន័យ ដែលនាំអោយ បាត់បង់ថវិការ និងខាតបង់ពេលវេលាផងដែរ.៕
Sponsor