Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ម៉ូតូពីរគ្រឿងបុកគ្នា ស្លាប់ទាំងអស់ នៅផ្លូវជាតិលេខ៤

ម៉ូតូពីរគ្រឿងបុកគ្នា ស្លាប់ទាំងអស់ នៅផ្លូវជាតិលេខ៤.។ គ្រោះថ្នាក់គួរអោយតក់ស្លុត រវាងម៉ូតូនិងម៉ូតូ លើផ្លូវជាតិលេខ៤ មុខរោងចក្រកេះក្រដាស់ ហាតា ស...

ម៉ូតូពីរគ្រឿងបុកគ្នា ស្លាប់ទាំងអស់ នៅផ្លូវជាតិលេខ៤.។ គ្រោះថ្នាក់គួរអោយតក់ស្លុត រវាងម៉ូតូនិងម៉ូតូ លើផ្លូវជាតិលេខ៤ មុខរោងចក្រកេះក្រដាស់ ហាតា ស្ថិតក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង៨.១៥នាទី យប់ថ្ងៃទី០៥កុម្ភ:២០១៦ រវាងម៉ូតូ Smash.V ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ ១DG.១៣១៦ ជិះគ្នាពីរនាក់ ជាមួយម៉ូតូសេ១២៥ ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ ១CW.០៩២៤ បណ្តាលអោយមានមនុស្ស០៣នាក់ស្លាប់. ០១នាក់ ស្លាប់នៅនឹងកន្លែង. ស្លាប់តាមផ្លូវ លើរថយន្តពេទ្យ ០១នាក់. ស្លាប់នៅមន្ទីរពេទ្យ០១នាក់ ខូចខាតម៉ូតូចំនួន០២គ្រឿង.។ តាមប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា : គេឃើញបុរស០២នាក់ ជិះម៉ូតូSmash.V តាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន លុះមកដល់មុខរោងចក្រ ហាតា ក៍ស្រាប់តែមានបុរសម្នាក់ ជិះម៉ូតូសេ១២៥ មកពីទិសដៅបញ្ច្រាស់ឆ្លងផ្លូវ ប៉ុន្តែដោយអ្នកជិះម៉ូតូ Smash.V ជិះលឿនពេក បាត់ម្ចាស់ការ បានជ្រុលមកបុក ជាមួយម៉ូតូសេ១២៥ ដែលបើកឆ្លងដល់ជិត កណ្តាលទ្រូងផ្លូវទៅហើយ.។ ក្រោយពេលកើតហេតុ មន្រ្តីប៉ូលីស បានចុះទៅពិនិត្យ និងវាស់វែង រួចប្រគល់សព បុរសជិះសេ១២៥ ជូនទៅសាច់ញាតិ យកទៅធ្វើបុណ្យ នៅវត្តពោធិចិនតុង ចំណែកសព បុរស០២នាក់ ដែលជិះម៉ូតូស្មាស់ យកទៅតម្កល់ទុក នៅវត្តទឹកថ្លា ដើម្បីរង់ចាំសាច់ញាតិ មកទទួលយក. រីឯម៉ូតូ ប៉ូលីសយកទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ក្រុងភ្នំពេញ.៕
Sponsor