Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ទៀតហើយ.. ស្លាប់០២នាក់ របួសធ្ងន់០១នាក់ ដោយសារ រថយន្តដឹកឥដ្

ទៀតហើយ.. ស្លាប់០២នាក់ របួសធ្ងន់០១នាក់ ដោយសារ រថយន្តដឹកឥដ្ឋ.។ គ្រោះថ្នាក់ចរាចរណ៍មួយ លើផ្លូវជាតិលេខ៦ ត្រង់ចន្លោះស្ពានលេខ៩+លេខ១០ មុខវត្តក្តីចាស...

ទៀតហើយ.. ស្លាប់០២នាក់ របួសធ្ងន់០១នាក់ ដោយសារ រថយន្តដឹកឥដ្ឋ.។ គ្រោះថ្នាក់ចរាចរណ៍មួយ លើផ្លូវជាតិលេខ៦ ត្រង់ចន្លោះស្ពានលេខ៩+លេខ១០ មុខវត្តក្តីចាស់ ស្ថិតក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ កាលពីវេលាម៉ោង៨.០០នាទីយប់ ថ្ងៃទី០៣ កុម្ភ: ២០១៦ រវាងរថយន្តដឹកឥដ្ឋ Hyundai ពណ៌ខៀវ ផ្លាកលេខកំពង់ចាម ៣A.០៣១៧ ជាមួយម៉ូតូសេ១២៥ ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ ១CF.០០៧៩ បណ្តាលអោយ ស្ត្រីជាភរិយា ដែលមានផ្ទៃពោះផងនោះ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង ចំណែកបុរសជាប្តី ស្លាប់នៅមន្ទីរពេទ្យ រីឯកូនស្រីអាយុប្រហែល ៣ទៅ៥ឆ្នាំរបួសធ្ងន់ កំពុងសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យគន្ធបុប្ផា.។ តាមពត៌មាននៅកន្លែងកើតហេតុ បានអោយដឹងថា : គេបានឃើញរថយន្ត Hyundaiដឹកឥដ្ឋ បើកបរក្នុងល្បឿនលឿន ទិសដៅចូលមកក្រុងភ្នំពេញ លុះមកដល់ចំណុចកើតហេតុ បានវ៉ាខាងស្តាំ រថយន្តធំមួយគ្រឿង តែរថយន្តធំមិនអោយវ៉ា បណ្តាលអោយ រថយន្តដឹកឥដ្ឋ ជ្រុលល្បឿនទៅបុកម៉ូតូ ដួលបោកទៅលើថ្នល់ ចំណែករថយន្ត បានរេចង្កូត ទៅបុកក្លោងទ្វារផ្ទះ ប្រជាពលរដ្ឋ ទើបអស់ល្បឿន. ក្រោយបង្ករហេតុ អ្នកបើករថយន្ត បានដាក់មេផាយ បាត់ស្រមោល.។ ប៉ូលីសបានចុះទៅ ត្រួតពិនិត្យកន្លែងកើតហេតុ កសាងកំណត់ហេតុ រួចប្រគល់សព ជូនសាច់ញាតិ យកទៅធ្វើបុណ្យ នៅស្រុកកំណើត ខេត្តកំពង់ចាម. ចំណែករថយន្ត និងម៉ូតូ ត្រូវបានយកទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ក្រុង ដើម្បីស្រាវជ្រាវ រកម្ចាស់រថយន្តបង្ករ អោយចូលខ្លួន មកដោះស្រាយ តាមផ្លូវច្បាប់.៕
Sponsor