Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ឃាដករចិត្តឃោរឃៅ ត្រូវបានចាប់ខ្លួនហើយ

ឃាដករចិត្តឃោរឃៅ ត្រូវបានចាប់ខ្លួនហើយ...! ក្រោយពីមានការភ្ញាក់ផ្អើល ក្នុងករណីឃាដកម្ម សម្លាប់កាត់ក្បាល នៅក្នុងផ្ទះសំណាក់ ប្រាសាទកែវ ទឹកដីខេត្តស...

ឃាដករចិត្តឃោរឃៅ ត្រូវបានចាប់ខ្លួនហើយ...! ក្រោយពីមានការភ្ញាក់ផ្អើល ក្នុងករណីឃាដកម្ម សម្លាប់កាត់ក្បាល នៅក្នុងផ្ទះសំណាក់ ប្រាសាទកែវ ទឹកដីខេត្តសៀមរាប កម្លាំងសមត្ថកិច្ចគ្រប់ផ្នែក បានបើក ការសុើបអង្កេត យ៉ាងយកចិត្តទុក រហូតចាប់ខ្លួនជនសង្ស័យ ជាឃាដករ បាន០២នាក់ ក្នុងពេលជនសង្ស័យ កំពុងដុតក្បាល នារីរងគ្រោះ ដើម្បីបំបាត់ភ័ស្តុតាង ហើយកំពុងស្ថិតក្រោមការ សាកសួរពីមន្ត្រី មានសមត្ថកិច្ច.។ សូមរំលឹកថា : នៅព្រឹកថ្ងៃទី១៣ កុម្ភ: ២០១៦នេះ មានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីប្រទះឃើញ សាកសពនារីម្នាក់ ត្រូវឃាដករសម្លាប់ ដោយកាត់ក្បាល រួចលាក់សាកសព នៅក្រោមគ្រែ ក្នុងបន្ទប់ផ្ទះសំណាក់ ប្រាសាទកែវ.។ ក្រោយពីចាប់ខ្លួន ជនសង្ស័យបានសារភាពថា : ខ្លួនពិតជាបានសម្លាប់ នារីរងគ្រោះប្រាកដមែន ដែលមូលហេតុគឺ ជនសង្ស័យខឹង នារីរងគ្រោះ មិនព្រមរៀបការជាមួយខ្លួន.។ ដំណើររឿងគឺ បុរសសង្ស័យ បានមានទំនាក់ទំនង ស្នេហាជាមួយនារីរងគ្រោះ ក្នុងពេលដែលបុរសសង្ស័យ មានប្រពន្ធនិងកូន ៣-៤នាក់ទៅហើយ ក្រោយមកភាពរកាំរកូស ក្នុងគ្រសារ បានឈានទៅដល់ ការលែងលះជាមួយភរិយា ចំណែកជនសង្ស័យ ក៍បន្តរទាក់ទង នារីរងគ្រោះ រហូតរៀបចំគំរោង រៀបអាពាហ៍ពិពាហ៍ តែមិនបានសំរេច ដោយការលែងលះ មិនទាន់ដាច់ស្រេច.។ បន្ទាប់មានរឿងរ៉ាវមក នារីរងគ្រោះ បានចោទបុរស ជនសង្ស័យថា ជាមនុស្សបោកប្រាស់ រហូតមានការ ឈ្លោះគ្នាយ៉ាងខ្លាំង ហើយជនសង្ស័យ បានរៀបគំរោង ណាត់ជួបនារីរងគ្រោះ នៅផ្ទះសំណាក់ រួចសម្លាប់កាត់ក្បាលតែម្តង.។ នារីរងគ្រោះឈ្មោះ ឡេន សិលា អាយុ២៤ឆ្នាំ ធ្វើការនៅ ភូមិវប្បធម៌ ទីរួមខេត្តសៀមរាប មានស្រុកកំណើត នៅភូមិបឹងខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប.។ ដោយឡែក សម្ត្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចូលរួមសំដែង ការសោកស្តាយ ជាមួយគ្រួសារសព និងបានចូលបុណ្យសព ចំនួន១០០០ដុល្លារ. ឯកឧត្តម សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប ចូលបុណ្យ ចំនួន៦០០ដុល្លារ.៕រូបភាពFresh news
Sponsor