Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

សេ១២៥ជិះបញ្រ្ចាស់ ព្រលះ CD៥០ របួសមនុស្ស ០២នាក់.

សេ១២៥ជិះបញ្រ្ចាស់ ព្រលះ CD៥០ របួសមនុស្ស ០២នាក់.។ បុរស០២នាក់ បានរងរបួស នៅក្នុងគ្រោះថ្នាក់ ចរាចរណ៍មួយ កាលពីម៉ោង១២.៥០នាទីយប់ ឆ្លងចូល ថ្ងៃទី០៥ ...

សេ១២៥ជិះបញ្រ្ចាស់ ព្រលះ CD៥០ របួសមនុស្ស ០២នាក់.។ បុរស០២នាក់ បានរងរបួស នៅក្នុងគ្រោះថ្នាក់ ចរាចរណ៍មួយ កាលពីម៉ោង១២.៥០នាទីយប់ ឆ្លងចូល ថ្ងៃទី០៥ កុម្ភ: ២០១៦ ខាងលិចស្ពានអាកាស ៧មករា ប្រហែល៣០ម៉ែត្រ រវាងម៉ូតូេស១២៥ ពណ៌ខ្មៅ ផ្លាកលេខ កំពត ១G.០៧២០ ជាមួយម៉ូតូ Honda CD៥០ ពណ៌ខ្មៅ ផ្លាកលេខ ១FN.៦១២២ បណ្តាលអោយបុរស០២នាក់ រងរបួសផងដែរ.។ បើតាមអ្នកឃើញហេតការណ៍ បានប្រាប់អោយដឹងថា : ម៉ូតូCD៥០ បើកមកពីទិសខាងកើត តាមផ្លូវសហព័ន្ធរុស្សី ចំណែក ម៉ូតូសេ១២៥ បើកបញ្រ្ចាស់ មកពីទិសខាងលិច លុះមកដល់ចំណុចកើតហេតុ ក៍បុកគ្នាចំពីមុខ ពេញទំហឹង បណ្តាលអោយមានរបួស ទាំងសងខាង.។ ក្រោយកើតហេតុ អ្នករបួសម្នាក់ ត្រូវរថយន្តសង្រ្គោះ ដឹកយកទៅព្យាបាល នៅគ្លីនិចឯកជន. រីឯម្នាក់ទៀត ត្រូវមិត្តភក្ត័ ដឹកតាមកង់បី ទៅពេទ្យខ្លួនឯង. ប៉ូលីសបានមកវាស់វែង ហើយយកមធ្យោបាយ ទាំងពីរ ទៅទុកនៅ អធិការខណ្ឌសែនសុខ ដើម្បីដោះស្រាយជាក្រោយ.៕
Sponsor