Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

អគ្គីភ័យ លេបត្របាក់អស់ផ្ទះ០៣ខ្នង នៅម្តុំផ្សារឌុយមិច

អគ្គីភ័យ លេបត្របាក់អស់ផ្ទះ០៣ខ្នង នៅម្តុំផ្សារឌុយមិច..។ អគ្គីភ័យមួយ បានឆាបឆេះផ្ទះ នៅជាន់ទី៣ និង ជានទី៤ ស្ថិតនៅក្រុមទី២៦ ភូមិ៦ សង្កាត់មិត្តភាព...

អគ្គីភ័យ លេបត្របាក់អស់ផ្ទះ០៣ខ្នង នៅម្តុំផ្សារឌុយមិច..។ អគ្គីភ័យមួយ បានឆាបឆេះផ្ទះ នៅជាន់ទី៣ និង ជានទី៤ ស្ថិតនៅក្រុមទី២៦ ភូមិ៦ សង្កាត់មិត្តភាព ខណ្ឌ៧មករា កាលពីវេលាម៉ោង៧.២៥នាទីយប់ ថ្ងៃទី០៤ មិនា ២០១៦ បណ្តាលអោយ ខូចខាតផ្ទះប្រជាពលរដ្ឋ អស់០៣ខ្នង និងមួយខ្នងទៀត ខូចខាតបន្តិចបន្តួច.។ បើតាមប្រភព នៅកន្លែងកើតហេតុ បានអោយដឹងថា : បញ្ហាដែលនាំអោយកើតអគ្គីភ័យនេះ គឺផ្តើមចេញពី ផ្ទះមួយខ្នង នៅជាន់ទី៣ តែដោយសារមូលហេតុអ្វី គាត់ក៍មិនបានដឹងដែរ ព្រោះពេលមានការភ្ញាក់ផ្អើល អគ្គីភ័យបានឆេះ ពេញបន្ទុកទៅហើយ.។ ភ្លាមៗ កងកម្លាំងអន្តរាគមន៍គ្រប់ផ្នែក រួមជាមួយរថយន្ត ពន្លត់អគ្គីភ័យ បានមកដល់ ហើយបាញ់ទឹកពន្លត់ ដោយប្រើពេលជាងមួយម៉ោង ទើបអាចគ្រប់គ្រងបាន ក្នុងកិច្ចអន្តរាគមន៍នេះ បានប្រើរថយន្ត ពន្លត់អគ្គីភ័យ ជាច្រើនគ្រឿង.។ តាមការសន្និដ្ឋាន របស់មន្ត្រីជំនាញថា : អគ្គីភ័យនេះ កើតឡើងដោយ ការឆ្លងចរន្តអគ្គីសនី ហើយក្នុងករណីនេះ ពុំមានមនុស្សរងរបួស រឺបាត់បង់ជីវិតទេ.៕
Sponsor