Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

រថយន្តក្រុង កាពីតូល បុកមនុស្សស្លាប់ម្នាក់ របួសស្រាលម្នាក់

រថយន្តក្រុង កាពីតូល បុកមនុស្សស្លាប់ម្នាក់ របួសស្រាលម្នាក់.។ គ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តក្រុង កាពីតូល ផ្លាកលេខភ្នំពេញ ៣B.២១៩៤ ជាមួយម៉ូតូ...

រថយន្តក្រុង កាពីតូល បុកមនុស្សស្លាប់ម្នាក់ របួសស្រាលម្នាក់.។ គ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តក្រុង កាពីតូល ផ្លាកលេខភ្នំពេញ ៣B.២១៩៤ ជាមួយម៉ូតូវ៉េវ ពណ៌ខ្មៅ ផ្លាកលេខ ឍ.៩៧០៧ ភ.ព១ បណ្តាលអោយ បុរសម្នាក់ស្លាប់ និង ម្នាក់ទៀត រងរបួសស្រាល.។ ករណីនេះ កើតឡើងនៅវេលាម៉ោង ៨.២០នាទីយប់ ថ្ងៃទី០៥ មិនា ២០១៦ មុខវត្តព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ.។ ប្រភពបានអោយដឹងថា: គេឃើញទាំងរថយន្ត និងម៉ូតូ ធ្វើដំណើរតាមផ្លូវជាតិលេខ៥ លុះមកដល់មុខ វត្តព្រែកព្នៅ រថយន្តក្រុងបានបុកម៉ូតូ ហើយបុរសម្នាក់ បានខ្ទាតចូលក្រោមរថយន្ត ត្រូវរថយន្តកិនស្លាប់ភ្លាមៗ នៅនឹងកន្លែង ចំណែកបុរសម្នាក់ទៀត របួសស្រាល. រីឯអ្នកបើករថយន្តក្រុង បានរត់គេចខ្លួនបាត់.។ ក្រោយពេលកើតហេតុ មន្ត្រីប៉ូលីសជំនាញ ចរាចរណ៌ បានចុះទៅធ្វើ កំណត់ហេតុ ហើយបានប្រគល់សព ជូនគ្រួសារយកទៅធ្វើបុណ្យ នៅភូមិឌួង សង្កាត់ព្រែកព្នៅ ចំណែករថយន្តនិងម៉ូតូ ប៉ូលីសយកទៅរក្សាទុក នៅការិយាល័យចរាចរណ៌ក្រុង ដើម្បីកោះហៅភាគី ទាំងសងខាង ចូលមកដោះស្រាយតាមច្បាប់..៕
Sponsor