Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ជីវិតដ៍កំសត់ទុរគត របស់ស្ត្រីក្រីក្រម្នាក់

ជីវិតដ៍កំសត់ទុរគត របស់ស្ត្រីក្រីក្រម្នាក់.។ មិត្តក្នុងFacebookជាទីរាប់អាន នៅពេលដែលខ្ញុំ ចាប់ផ្តើមសរសេររឿងនេះ ក្នុងចិត្តរបស់ខ្ញុំ ហាក់ទទួល ន...

ជីវិតដ៍កំសត់ទុរគត របស់ស្ត្រីក្រីក្រម្នាក់.។ មិត្តក្នុងFacebookជាទីរាប់អាន នៅពេលដែលខ្ញុំ ចាប់ផ្តើមសរសេររឿងនេះ ក្នុងចិត្តរបស់ខ្ញុំ ហាក់ទទួល នូវអារម្មណ៌ រំជួលចិត្ត. គ្រប់ពេល. ខ្ញុំជាមនុស្សរឹងមាំ ប៉ុន្តែនៅពេលជួប ទិដ្ឋភាពបែបនេះ. ខ្ញុំបែរជាស្រក់ទឹកភ្នែក ដោយមិនដឹងខ្លួន.។ នៅឯព្រៃខាងក្រោយភូមិ គេបានលឺសំលេងក្មេងយំ ចេញពីខ្ទមប្រក់ស្លឺក ដ៍រខេករខាក នៅលើវាលស្រែ ធ្វើអោយអ្នកភូមិ មានភាពស្រងេះស្រងោច ក្នុងចិត្តអាណិត រកអ្វីប្រៀបមិនបាន. នោះគឺសំលេង ក្មេងតូចអាយុ៦ខែ ដែលនៅក្នុងខ្ទមកំសត់នេះ. គឺសម្រែកនៃភាពស្រេកឃ្លាន របស់ក្មេងតូច.។ វេត ស្រីឡា អាយុ២៦ឆ្នាំ បានក្លាយជាស្ត្រីមេម៉ាយ ក្រោយពេលប្តីរបស់នាងស្លាប់ ដោយសារជម្ងឺ នៅពេល ទៅធ្វើជាកម្មករដកដំឡូង ហើយគឺទៅរហូត គ្មានថ្ងៃត្រឡប់មកវិញ ដោយទុកអោយនាង រស់នៅម្នាក់ឯង ជាមួយនិងកូនក្នុងផ្ទៃនៅឡើយ.។ ឆ្លងកាត់ការលំបាក រយ:ពេលដ៍យូរ ជាមួយនិងជីវភាព ខ្វះមុខខ្វះក្រោយ នាងបានគ្រប់ខែបានកូនម្នាក់ ជាមរតកឈាម ដែលនាងប្តូរផ្តាច់ថែរក្សា.។ នៅពេលយើងសួរថា. នាងមិនស្រឡាញ់កូនទេរឺ.? អ្នកភូមិម្នាក់បានឆ្លើយថា: ទេ.. នាងស្រឡាញ់កូនណាស់ ប៉ុន្តែបញ្ហាជីវភាព បានបង្ខំអោយនាង ទុកកូននៅក្នុងខ្ទម ហើយចេញទៅ ជញ្ជត់កូនត្រី.កំពិស រាវរើសក្តាមខ្យង ដើម្បីបានលក់ខ្លះ ទុកហូបខ្លះ និងបានមានទឹកដោះ អោយកូនបៅ. អ្នកមីងម្នាក់ បានបន្តរថា : ពួកគាត់អាណិតនាងណាស់ តែបានត្រឹមតែហុច បាយ.ទឹកម្តងម្កាល ព្រោះអ្នកភូមិ ក៍មិនសូវមាន ជីវភាពធូរធាឡើយ.។ ឈរយោលកូន ក្នុងទឹកមុខស្រពោន ទឹកភ្នែករលីងរលោង វេត ស្រីឡា បាននិយាយទាំង អួលដើម.ក ថា : សព្វថ្ងៃនេះនាងគ្មានដីធ្លី ផ្ទះសំបែងសាច់ញាតិទេ សូម្បីខ្ទម ដែលនាងរស់នៅនេះ គឺនាងបានសុំ គេស្នាក់នៅដែរ រាល់ថ្ងៃដោយកូននៅតូច នាងមិនអាចចេញ ទៅរកការងារឆ្ងាយបានឡើយ ទើបនាងតស៊ូ នៅរកក្តាមខ្យង ជញ្ជត់ត្រីតាមអូរ ដើម្បីបាននៅជិត មើលថែកូន. នៅពេលលឺកូនយំ នាងត្រូវទាញឈ្នាង រត់មករកកូន បើទោះបីជានឿយហត់ អស់កម្លាំងយ៉ាងណាក៍ដោយ.។ វេត ស្រីឡា បានសុំដល់សប្បុរសជន សូមមេត្តាជួយ ឧបត្ថម្ភនាងផង ដើម្បីអោយនាងមានឱកាស នៅមើលថែទាំកូន និងបានបន្តរជីវិត រស់នៅជាមួយកូន ដ៍កំសត់ម្នាក់នេះ..៕
Sponsor