Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

RangerRover របស់កូនអ្នកមាន បុកដើមឈើហើយ បើករត់មិនខ្ចីខ្វល់

RangerRover របស់កូនអ្នកមាន បុកដើមឈើហើយ បើករត់មិនខ្ចីខ្វល់.។ នៅវេលាម៉ោង១១.៣៥នាទី យប់ថ្ងៃទី៣០ មិនា ២០១៦ នៅផ្លូវព្រះមុនីវង្ស ចំណុចភ្លើងចរាចរណ៍...

RangerRover របស់កូនអ្នកមាន បុកដើមឈើហើយ បើករត់មិនខ្ចីខ្វល់.។ នៅវេលាម៉ោង១១.៣៥នាទី យប់ថ្ងៃទី៣០ មិនា ២០១៦ នៅផ្លូវព្រះមុនីវង្ស ចំណុចភ្លើងចរាចរណ៍ អាគារ៤២ជាន់ មានរថយន្ត RangerRover ០១គ្រឿង ពណ៌ស ផ្លាកលេខ ភ្នំពេញ ២AQ.៨៣៨៨ បានបុកដើមឈើ បាក់អស់០១ដើម ដាច់កង់មុខ នៅតែបើករត់ រហូតដល់ផ្លូវ ព្រះនរោត្តម ទើបទៅមុខលែងរួច.។ តាមប្រភពអ្នកឃើញហេតុការណ៍ បានអោយដឹងថា : គេបានឃើញរថយន្ត RangerRover បើកបរលើផ្លូវ ព្រះសីហនុ ក្នុងល្បឿនយ៉ាងលឿន ពីទិសខាងលិច ទៅទិសខាងកើត លុះមកដល់ភ្លើង ចរាចរណ៍៤២ជាន់ ក៍បានជ្រុលទៅបុក ជញ្ជាំងការដ្ឋាន៤២ជាន់ ដាច់កង់មុខ រួចហួសទៅបុកដើមឈើ បាក់០១ដើមទៀត ប៉ុណ្ណឹងហើយ នៅមិនព្រមឈប់ទេ អ្នកបើកបរបានព្យាយាម បើករត់គេចខ្លួន តាមផ្លូវ២៧៨ ទាំងដាច់កង់ បែកផ្កាភ្លើង ដូចកាំជ្រួច ផ្អើលអ្នកធ្វើដំណើរ តាមមើលគ្រប់គ្នា លុះមកដល់ផ្លូវ ព្រះនរោត្តម អ្នកបើកបរច្រឡំផ្លូវ បានបើកទៅចូលច្រក ផ្លូវទាល់ទៅមុខលែងរួច.។ ក្រោយពេលកើតហេតុ ប៉ូលីសបានទៅ ស្ទូចយករថយន្តបង្ករ ទៅកាន់ការិល័យ ចរាចរណ៍ក្រុង ដើម្បីដោះស្រាយ.។ ប៉ុន្តែមហាជន បានរិះគន់ថា ជាក្រុមកូនអ្នកមាន ដើរលេងផឹកសុី ហើយបង្ករគ្រោះថ្នាក់ ហើយនៅបើករត់ ចម្ងាយរាប់រយម៉ែត្រទៀត នេះបុកដើមឈើសោះ បើករត់យ៉ាងនេះទៅហើយ ចុះបើបុកមនុស្សវិញ ពួកនេះនឹងបើករត់ ដោយមិននៅ ទទួលខុសត្រូវឡើយ.៕
Sponsor