Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ចូលឆ្នាំថ្ងៃទី2 ផ្ទះ50ខ្នង និងសំភារ:ជាច្រើន ត្រូវអគ្គីភ័យបំផ្លាញ

ចូលឆ្នាំថ្ងៃទី2 ផ្ទះ50ខ្នង និងសំភារ:ជាច្រើន ត្រូវអគ្គីភ័យបំផ្លាញ..! អគ្គីភ័យមួយ បានឆាបឆេះ បំផ្លាញផ្ទះរបស់មហាជន អស់ប្រមាណ50ខ្នង កាលពីវេលាម៉ោង...

ចូលឆ្នាំថ្ងៃទី2 ផ្ទះ50ខ្នង និងសំភារ:ជាច្រើន ត្រូវអគ្គីភ័យបំផ្លាញ..! អគ្គីភ័យមួយ បានឆាបឆេះ បំផ្លាញផ្ទះរបស់មហាជន អស់ប្រមាណ50ខ្នង កាលពីវេលាម៉ោង 8.50នាទីយប់ ថ្ងៃទី14 មេសា 2016 នៅភូមិព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ. តែនៅក្នុង ហេតុការណ៍នេះ ពុំមានមនុស្ស រងគ្រោះថ្នាក់នោះទេ.។ តាមប្រភពពី កន្លែងកើតហេតុ បានអោយដឹងថា : ដំបូងគាត់បានលឺ សម្លេងផ្ទុះ អាចជាការផ្ទុះកំប៉ុងហ្គាស ហើយផ្ទះលក់ចាប់ហ៊ួយមួយ បានឆេះយ៉ាង សន្ធោសន្ធៅទៅហើយ ពេលនោះគាត់បានត្រឹមតែ យកសំភារ:បន្តិចបន្តួច ដោយសារអំណាចភ្លើង ឆេះលឿនពេក ក្នុងពេលតែ10នាទី ផ្ទះប្រមាណ20ខ្នង ត្រូវក្លាយជាចំណីអគ្គី ហើយអគ្គីភ័យ បានរាលដាលឆេះ ជាបន្តរទៅផ្ទះ ដែលនៅក្បែរខាង បន្ថែមទៀត..។ ក្រុមរថយន្តពន្លត់ អគ្គីភ័យបានប្រតិកម្មភ្លាមៗ ក្នុងកិច្ច អន្តរាគមន៍ពន្លត់ រថយន្តជាច្រើនគ្រឿង បានព្យាយាម បាញ់ទឹកពន្លត់ និងទប់ស្កាត់ការឆ្លង ទៅផ្ទះផ្សេងទៀត ប៉ុន្តែកិច្ចអន្តរាគមន៍ ជួបការលំបាក ដោយទីនោះជាសំណង់មិនរៀបរយ ផ្លូវតូចមិនអាច ចូលរថយន្តបាន ដូចនេះក្រុម ពន្លត់អគ្គីភ័យ ត្រូវបន្តរទុយោ ជាច្រើនម៉ែត្រ ទើបអាចចូលទៅដល់ កន្លែងកើតហេតុ.។ ដោយសារស្ថានភាព ទីកន្លែងមិនអំណោយផល ម្យ៉ាងទៀតនៅទីនោះ ផ្ទះភាគច្រើន ជាប្រភេទថ្មក្រោម ឈើលើ និងផ្ទះឈើប្រក់ស័ង្គសី ទើបផ្ទះជាច្រើន ត្រូវឆេះ ក្នុងពេលដ៍ខ្លី ហើយក្រុមពន្លត់ អគ្គីភ័យបានប្រើពេល ជាង03ម៉ោង ទើបអាចគ្រប់គ្រងបាន ដោយប្រើរថយន្ត ពន្លត់អគ្គីភ័យ ជិត30គ្រឿង ប្រើប្រាស់ទឹកអស់ជាច្រើនរថយន្ត កិច្ចអន្តរាគមន៍ បានបញ្ចប់នៅ ម៉ោង12.35នាទីយប់ មន្រ្តីជំនាញ បានសន្និដ្ឋានថា អគ្គីភ័យនេះ បណ្តាលមកពីឆ្លង ចរន្តអគ្គីសនី..៕
Sponsor