Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ព្រៃនៅតំបន់ អភិរក្សបឹងទន្លេសាប ត្រូវបំផ្លាញដោយ ភ្លើងឆេះព្រៃ

ព្រៃនៅតំបន់ អភិរក្សបឹងទន្លេសាប ត្រូវបំផ្លាញដោយ ភ្លើងឆេះព្រៃ...! អស់រយ:ពេលជាង១០ថ្ងៃមកហើយ ភ្លើងឆេះព្រៃនៅតែ បន្តរឆេះឥតឈប់ ពីតំបន់មួយ ទៅតំបន់មួយ...

ព្រៃនៅតំបន់ អភិរក្សបឹងទន្លេសាប ត្រូវបំផ្លាញដោយ ភ្លើងឆេះព្រៃ...! អស់រយ:ពេលជាង១០ថ្ងៃមកហើយ ភ្លើងឆេះព្រៃនៅតែ បន្តរឆេះឥតឈប់ ពីតំបន់មួយ ទៅតំបន់មួយ ជាពិសេស តំបន់អភិរក្ស ព្រែកទាល់ ដែលជាព្រៃជំរកសត្វ និងជាជំរកត្រីពងកូន នៅរដូវទឹកឡើង ហើយតំបន់នេះ ក៍ជាកន្លែងអេកូ ទេសចរណ៍ ដែលគ្រប់គ្រងដោយ មន្រ្តីបរិស្ថាន. ហើយក៍ជាតំបន់ សំរាប់ភ្ញៀវ ទេសចរណ៍ជាតិ. អន្តរជាតិ ទៅទស្សនាសត្វស្លាប នៅរដូវទឹកឡើង. ដែលជាប្រភពចំណូល សំរាប់ជាតិ.។ យើងមិនដឹងថា តើខាងក្រសួងបរិស្ថាន និង ស្ថាប័នពាក់ព័ន្ធ បានដឹងរឺអត់ ចំពោះបញ្ហានេះ ព្រោះតាំងពីកើតមាន ភ្លើងឆេះព្រៃ យើងមិនបានឃើញ មានចំណាត់ការ ដើម្បីទប់ស្កាត់ការពារ កុំអោយភ្លើងព្រៃ បន្តរឆេះបំផ្លាញ ទៅតំបន់ដ៍ទៃនោះទេ គឺមានតែអាជ្ញាធរ ភូមិឃុំនិងមហាជន ប្រើលទ្ធភាពតិចតួច ការពារកុំអោយ ឆេះផ្ទះរបស់គាត់ប៉ណ្ណោះ. រឺក៍ទុកបញ្ហានេះ ថាជារឿងធម្មតា។ ក្នុងនាមជាពលរដ្ឋ ដែលចង់ឃើញ ការថែរក្សាការពារ សម្បត្តិ ធម្មជាតិ តាមរយ:ការគ្រប់គ្រង របស់មន្ត្រី ដែលមានតួនាទី បំរើជាតិ ការពារផលប្រយោជន៍ជាតិ ប្រើសមត្ថភាព នៅក្នុងភារកិច្ច ការពារសម្បត្តិជាតិ មិនមែនយកតួនាទី ឆក់ឱកាសធ្វើមានបាន តាមរយ:ភារកិច្ច ដែលមហាជន ផ្តល់នូវទំនុកចិត្តនោះឡើយ. សូមសំណូមពរ ស្ថាប័នពាក់ព័ន្ធ មេត្តាយកភ្នែកក្រឡេកមើល ពីបញ្ហានេះផង. ដោយឡែក លោក ឡុង ខេង មន្ត្រីបរិស្ថាន តំបន់ ព្រែកទាល់ មិនអាចទាក់ទងបាន ដោយទូរស័ព្ទចូល តែមិនមានអ្នកទទួល..៕
Sponsor