Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ភ្លើងព្រៃនៅតែបន្តរឆេះ នៅតំបន់ព្រៃរនាម ជុំវិញបឹងទន្លេសាប..!

ភ្លើងព្រៃនៅតែបន្តរឆេះ នៅតំបន់ព្រៃរនាម ជុំវិញបឹងទន្លេសាប..! វាជាប្រការមួយ ដ៍គួរអោយសោកស្តាយ នៅពេលដែលភ្លើងព្រៃ បន្តរឆេះជាបន្តរបន្ទាប់ ដូចជានៅ :...

ភ្លើងព្រៃនៅតែបន្តរឆេះ នៅតំបន់ព្រៃរនាម ជុំវិញបឹងទន្លេសាប..! វាជាប្រការមួយ ដ៍គួរអោយសោកស្តាយ នៅពេលដែលភ្លើងព្រៃ បន្តរឆេះជាបន្តរបន្ទាប់ ដូចជានៅ : ស្រុកសង្កែរ. ស្រុកមោងឬស្សី. ស្រុកឯកភ្នំ ខេត្តបាត់ដំបង.! កំពង់ធំ នៅព្រៃរនាម ទន្លេឆ្មា.! ពោធិសាត់ នៅភូមិព្រែក ឃុំមេទឹក ស្រុកបាកាន..! តំបន់ ទាំងនេះចាប់ផ្តើមឆេះ តាំងពីថ្ងៃទី ១៤ មេសា ២០១៦ រហូតមកដល់ពេលនេះ នៅតែមិនទាន់រលត់.។ រាល់ការទប់ស្កាត់ មានត្រឹមកំរិត មហាជន ប្រជាសហគមន៍ រដ្ឋបាលថ្នាក់ឃុំ ដើម្បីកុំអោយភ្លើង រាលមកឆេះភូមិរបស់គាត់ ប៉ុណ្ណោះ ចំណែកកិច្ចអន្តរាគមន៍ កំរិតថ្នាក់តំបន់ និងថ្នាក់ជាតិ នៅមិនទាន់ឃើញ ធ្វើសកម្មភាពនៅឡើយ. រាល់ការសាកសួរ ទៅកាន់មន្ត្រី ដែលមានភារកិច្ច ថែរក្សាការពារតំបន់ទាំងនោះ មិនបានទទួល ការឆ្លើយតបមកវិញឡើយ.។ យើងមិនយល់ ថាតើគេចាត់ទុក បញ្ហានេះជារឿងធម្មតា រឺយ៉ាងណា បានជាភ្លើងឆេះព្រៃ ជិតមួយខែទៅហើយ នៅតែពុំមាន ចំណាត់ការ រឺ វិធានការណ៍ ទប់ស្កាត់ ការពារ នៅឡើយ សូម្បីតែប្រព័ន្ធ ផ្សព្វផ្សាយ ក៍មិនឃើញមាន ផ្សាយព័ត៌មាន នេះដែរ..! បើតែយ៉ាងនេះ ព្រៃរនាមនៅ ជុំវិញបឹងទន្លេសាប នឹងត្រូវ គំរាមកំហែង ហើយជំរកត្រីពងកូន ជំរកសត្វស្លាប ប្រាកដជាឈាន ទៅរកការបាត់បង់..! យ៉ាងណាសុំកុំអោយ ទន្លេសាប ប្តូរឈ្មោះទៅជា : ទន្លេសាបសូន្យ...៕
Sponsor