Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ដេញតាមចោរលួចរថយន្ត ឃាត់បានតែរថយន្ត ឯជនសង្ស័យ រត់គេចខ្លួនបាត់..

ដេញតាមចោរលួចរថយន្ត ឃាត់បានតែរថយន្ត ឯជនសង្ស័យ រត់គេចខ្លួនបាត់..! មានករណីចោរលួចរថយន្ត ១តោនកន្លះ របស់ឈ្មោះ ថៃ ផល្លី ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរ ...

ដេញតាមចោរលួចរថយន្ត ឃាត់បានតែរថយន្ត ឯជនសង្ស័យ រត់គេចខ្លួនបាត់..! មានករណីចោរលួចរថយន្ត ១តោនកន្លះ របស់ឈ្មោះ ថៃ ផល្លី ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរ ដេគ័រ. កាត់កញ្ចក់ និងតម្លើងទ្វារ នៅផ្ទះលេខ២៤ ផ្លូវ១៣៨ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក កាលពីរំលងអាធ្រាត ឆ្លងចូលថ្ងៃទី១៥ ឧសភា ២០១៦ វេលាម៉ោង ២.១៥នាទី រថយន្តដែលត្រូវ ចោរលួចប្រភេទ Hyundai ពណ៌ស សេរីឆ្នាំ៩៨ ផ្លាកលេខភ្នំពេញ ២p.២៨២៤..។ បើតាមសំដីម្ចាស់រថយន្ត បានអោយដឹងថា : នៅយប់កើតហេតុ គាត់បានចតរថយន្ត ទុកនៅមុខផ្ទះ ដោយមានសំភារ: មួយចំនួន មានកញ្ចក់. ម៉ាសុីនភ្លើង. ម៉ាសុីនខ្យល់ និង សំភារ: មួយចំនួនទៀត សំរាប់ចេញទៅ ធ្វើការនៅថ្ងៃស្អែក. ប៉ុន្តែនៅ ម៉ោងពេលខាងលើ ក៍ស្រាប់តែលឺសំលេង បញ្ឆេះរថយន្ត ទើបមានការភ្ញាក់ផ្អើល ស្រែកឆោរឡោឡើង ថាមានចោរលួច រថយន្ត ក្នុងពេលនោះដែរ មានអ្នកបើករថយន្ត គ្លីនិចគឹម សុង ដែលនៅក្បែរនោះ បានលឺហើយចេញមកមើល បានឃើញពួកចោរ កំពុងបើករថយន្តចេញទៅ.។ តាមអ្នកបើករថយន្ត គ្លីនិចគឹមសុង បានអោយដឹងថា : ពេលឃើញដូច្នេះ ខ្លួនបានបើករថយន្តសង្រ្គោះ ដេញតាមក្រោយ រហូតមកដល់ ផ្លូវ៥៩៨ ត្រង់ចំណុចក្រុម៤ ភូមិ៤ សង្កាត់ ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ ម៉ោង២.២៨នាទី ពួកចោរបានឈប់រថយន្ត ចំណែកក្រុមអ្នកដេញតាម ក៍ឈប់រថយន្តក្បែរនោះ តែមិនហ៊ាន ចូលទៅជិត ដោយខ្លាចពួកចោរ មានអាវុធ ទើបជាឱកាស អោយពួកចោរគេចខ្លួន.។ ក្រោយមក ប៉ូលីសបានមកដល់ ហើយបានសួរនាំ ទាក់ទង និងករណីនេះ បន្ទាប់មកប៉ូលីស បានអោយម្ចាស់រថយន្ត យកឯកសារ មកផ្ទៀងផ្ទាត់ ឃើញថាមានភាពត្រឹមត្រូវ ទើប្រគល់រថយន្ត ជូនទៅម្ចាស់វិញ ហើយបានណែនាំ អោយដាក់ពាក្យ បណ្តឹងនៅប៉ុស្តិប៉ូលីស កន្លែងកើតហេតុ...៕
Sponsor