Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

គ្រួសារជនរងគ្រោះ បានមកដល់ហើយ គាត់មិនអស់ចិត្ត ថាកូននិងប្តីគាត់ មិនទាន់ស្លាប់ គាត់ចង់យកទៅពេទ្យ

គ្រួសារជនរងគ្រោះ បានមកដល់ហើយ គាត់មិនអស់ចិត្ត ថាកូននិងប្តីគាត់ មិនទាន់ស្លាប់ គាត់ចង់យកទៅពេទ្យ..! តែបើតាម បងប្អូនមហាជន បានប្រាប់យើងថា : មានអ្...

គ្រួសារជនរងគ្រោះ បានមកដល់ហើយ គាត់មិនអស់ចិត្ត ថាកូននិងប្តីគាត់ មិនទាន់ស្លាប់ គាត់ចង់យកទៅពេទ្យ..! តែបើតាម បងប្អូនមហាជន បានប្រាប់យើងថា : មានអ្នកទូរស័ព្ទ វិទ្យុមួយ បន្តិចក្រោយមក ក៍មានរថយន្តសង្រ្គោះ មួយគ្រឿង បានមកដឹកអ្នករងគ្រោះយកទៅ. ក្រោយមក រថយន្តដដែល បានដឹកអ្នករងគ្រោះ មកវិញ ហើយលើកអ្នករងគ្រោះដាក់ចុះ រួចបើករថយន្តចេញបាត់ នៅពេលមហាជន ចូលទៅមើល ទើបដឹងថា អ្នករងគ្រោះ ស្លាប់បាត់ទៅហើយ.។ បើតាមមហាជន បាននិយាយថា រថយន្តសង្រ្គោះនោះ គាត់ស្គាល់ច្បាស់ ជារបស់គ្លីនិច ឃឹម រ៉ានី ទួលគោក. មហាជន បានបន្តរទៀតថា : គាត់ត្រេកអរ នៅពេលមាន រថយន្តសង្រ្គោះ មកបានលឿន ដើម្បីជួយអ្នករងគ្រោះ ប៉ុន្តែបើពេលដឹកយកទៅ ហើយអ្នករងគ្រោះស្លាប់. មកគួរដឹកយកមក ហើយដាក់សពចុះ រួចចាកចេញទៅបាត់ យ៉ាងនេះទេ គួរទុកសពគាត់ លើរថយន្ត ហើយចាំប៉ូលីសមកដល់ រាយការណ៍ ជូនប៉ូលីស តាមដំណើរ សាច់រឿងទៅ វាចប់ទៅហើយ. មហាជនបានរិះគន់ថា ទង្វើរបែបនេះ ជាទង្វើរគ្មានសីលធម៌ គ្មានសុជីវធម៌ ចំពោះអ្នកស្លាប់.។ យើងសុំការអធ្យាស្រ័យផង យើងគ្មានចេតនា ធ្វើអោយប៉ះពាល់ ដល់អ្នកណាឡើយ អ្វីដែលយើងសរសេរ គឺមហាជន លោកបាននិយាយ. ហើយយើងរង់ចាំ ការបកស្រាយបំភ្លឺ ពីខាងរថយន្តសង្រ្គោះ របស់គ្លីនិចទួលគោកគ្រប់ពេល. និយាយដោយស្មោះ យើងមិនចង់លឺ និងជួបបញ្ហាបែបនេះទេ...៕
Sponsor