Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

រថយន្តពន្លត់អគ្គិភ័យថ្មីៗទាំង១១៣គ្រឿងកំពុងបេីកចុះពីនាវាបន្តបន្ទាប់

រថយន្តពន្លត់អគ្គិភ័យថ្មីៗទាំង១១៣គ្រឿងកំពុងបេីកចុះពីនាវាបន្តបន្ទាប់ ខេត្តព្រះសីហនុ-រថយន្តពន្លត់អគ្គិភ័យ១១៣គ្រឿងត្រូវបាននាំមកដល់ប្រទេសកម្ពុជាន...

រថយន្តពន្លត់អគ្គិភ័យថ្មីៗទាំង១១៣គ្រឿងកំពុងបេីកចុះពីនាវាបន្តបន្ទាប់ ខេត្តព្រះសីហនុ-រថយន្តពន្លត់អគ្គិភ័យ១១៣គ្រឿងត្រូវបាននាំមកដល់ប្រទេសកម្ពុជានៅព្រឹកនេះ ដើម្បីពង្រឹងប្រតិបត្តិការពន្លត់អគ្គិភ័យ ត្រូវបាននាំចូលមកដល់កំពុងផែស្វយ័តក្រុងព្រះសីហនុហើយ នៅព្រឹកថ្ងៃ ទី១១ ខែឧសភា ឆ្នាំ២០១៦នេះ។ រថយន្តពន្លត់អគ្គិភ័យទាំង ១១៣គ្រឿងនេះ នឹងចែកចាយទៅតាមបណ្តាខេត្តចំនួន ៩៩គ្រឿង និងរក្សាទុកនៅនាយករដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃក្រសួងមហាផ្ទៃ។ រថយន្តពន្លត់អគ្គិភ័យទាំង ១១៣គ្រឿងនេះ ត្រូវបានបញ្ជាទិញមកពីក្រុមហ៊ុនអ៉ីស៊ុយហ្សុយ ក្នុងប្រទេសចិន។ លោក នេត វណ្ណថា បានឲ្យដឹងទៀតថា រថយន្តទាំង ១១៣គ្រឿងនេះ ចែកចាយនាពេលឆាប់ៗនេះ ទៅតាមបណ្តាខេត្តចំនួន ៩៩គ្រឿង ហើយនិងចែកចាយបន្តទៅតាមស្រុក ដែលដាច់ស្រយ៉ាល និងប្រឈមគ្រោះអគ្គិភ័យ ។ ដោយឡែករថយន្តចំនួន ១៤គ្រឿងទៀត ត្រូវរក្សា ទុកនៅនាយករដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃក្រសួងមហាផ្ទៃ ដើម្បីធ្វើប្រតិបត្តិការពន្លត់អគ្គិភ័យក្នុងរាជធានីភ្នំពេញ។ ការបញ្ជាទិញរថយន្តពន្លត់អគ្គិភ័យបន្ថែមនេះ ដើម្បីជួយអន្តរាគមន៍ពន្លត់អគ្គិភ័យឲ្យបានទាន់ពេលវេលា និងកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។ លោក ក៏រំពឹងផងដែរថា ក្រោយការបន្ថែមនូវរថយន្តនេះ នឹងជួយធ្វើឲ្យការអន្តរាគមន៍ពន្លត់គ្រោះអគ្គិភ័យ នឹងកាន់តែទាន់ពេលវេលា និងមានប្រសិទ្ធភាពជាងមុន។
Sponsor