Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ឆេះឡរកំបោរ អស់០២ នៅសង្កាត់ស្វាយប៉ាក ទាំងកណ្តាលយប់

ឆេះឡរកំបោរ អស់០២ នៅសង្កាត់ស្វាយប៉ាក ទាំងកណ្តាលយប់...! រថយន្តពន្លត់អគ្គីភ័យ បានចេញអន្តរាគមន៍ ទាំងកណ្តាលយប់ បន្ទាប់ពីទទួលពត៌មានថា : មានអគ្គីភ័...

ឆេះឡរកំបោរ អស់០២ នៅសង្កាត់ស្វាយប៉ាក ទាំងកណ្តាលយប់...! រថយន្តពន្លត់អគ្គីភ័យ បានចេញអន្តរាគមន៍ ទាំងកណ្តាលយប់ បន្ទាប់ពីទទួលពត៌មានថា : មានអគ្គីភ័យ ឆាបឆេះឡរកំបោរ នៅភូមិឡរកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ កាលពី វេលាម៉ោង១២.៥០នាទីយប់ ឆ្លងចូលថ្ងៃទី០៦ ឧសភា ២០១៦ បណ្តាលអោយ ឆេះខូចឡរកំបោរ ចំនួន០២. ហើយក៍ពុំមាន មនុស្សរងរបួសដែរ.។ តាមប្រភពពីកន្លែងកើតហេតុ បានអោយដឹងថា : ករណីឆេះឡរ កំបោរនេះ ពុំដឹងថាបណ្តាល មកពីមូលហេតុ អ្វីនោះទេ ព្រោះនៅពេលដឹង គឺវាឆេះពេញបន្ទុកទៅហើយ. ចំណែកក្រុម រថយន្ត ពន្លត់អគ្គីភ័យ ក៍បានចេញទៅ ប្រត្តិបត្តិការភ្លាមៗដែរ. ទាក់ទងទៅនិងពត៌មានថា មានការតថ្លៃ ទើបព្រមបាញ់ទឹកពន្លត់. ត្រូវបានមន្ត្រីផ្នែក ពន្លត់អគ្គីភ័យ បកស្រាយថា : ពុំមាន ករណីដូចការ លើកឡើងនោះទេ ពេលរថយន្តទៅដល់ គឺចាប់ផ្តើម បាញ់ទឹកពន្លត់ភ្លាម រីឯការសួររក អ្នកទទួលខុសត្រូវ នៅកន្លែងកើតហេតុ មិនមែនដើម្បី ចចារតថ្លៃនោះទេ. តែនៅពេល មានករណីបែបនេះ មន្ត្រីក្នុងប្រត្តិបត្តិការ តែងតែសួររក អ្នកទទួលខុសត្រូវ ដើម្បីផ្តល់ពត៌មាន និងសហការ នៅក្នុងកិច្ច អន្តរាគមន៍ ព្រោះក្នុងពេល ធ្វើប្រត្តិបត្តិការ វាអាចមាន ប៉ះពាល់រឺខូចខាត របស់ផ្សេងៗ ដោយអចេតនា.។ ទោះយ៉ាងណា ការខិតខំពន្លត់ អស់ពេលជិតពីរម៉ោង បានទទួលជោគជ័យ ដោយទប់ស្កាត់ មិនអោយអគ្គីភ័យ ឆ្លងទៅកន្លែងដ៍ទៃ. ក្នុងប្រត្តិបត្តិការនេះ បានប្រើរថយន្ត ពន្លត់អគ្គីភ័យ ចំនួន០៧គ្រឿង ប្រើទឹក អស់ចំនួន១៦រថយន្ត...៕
Sponsor