Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ម៉ូតូMSX បុកគ្នា បណ្តាលអោយម្ចាស់ រងរបួសទាំងពីរនាក់

ម៉ូតូMSX បុកគ្នា បណ្តាលអោយម្ចាស់ រងរបួសទាំងពីរនាក់..! យុវជនពីរនាក់ បានរងរបួសធ្ងន់ បន្ទាប់ពីរបានជិះម៉ូតូ បុកគ្នា នៅខាងលិចក្លោងទ្វារ វត្តសុភាឃ...

ម៉ូតូMSX បុកគ្នា បណ្តាលអោយម្ចាស់ រងរបួសទាំងពីរនាក់..! យុវជនពីរនាក់ បានរងរបួសធ្ងន់ បន្ទាប់ពីរបានជិះម៉ូតូ បុកគ្នា នៅខាងលិចក្លោងទ្វារ វត្តសុភាឃួន ផ្លូវសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង ១០.១០នាទីយប់ ថ្ងៃទី០៧ ឧសភា ២០១៦ ម៉ូតូដែលខូចខាត ជាប្រភេទMSX ទាំងពីរគ្រឿង ១-MSX ពណ៌ស ផ្លាកលេខភ្នំពេញ ១FT.២២១៦, ២-MSX ពណ៌ស ផ្លាកលេខភ្នំពេញ ១CY.៨៩៧៧,..។ តាមប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា : គេបានឃើញ ម៉ូតូទាំងពីរគ្រឿង បើកមកពីទិសខាងលិច ទិសដៅ ស្របគ្នា ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ក៍ប៉ះគ្នា ពេញទំហឹង បណ្តាលអោយម៉ូតូ ទាំងពីរគ្រឿង អូសទៅមុខ ជិត២០ម៉ែត្រ ចំណែកអ្នកបើកបរ របួសទាំងពីរនាក់.។ ប្រភព បានបន្ថែមថា : ម៉ូតូទាំងពីរនេះ អាចថាមកពីជិះ ជែងឌឺដាក់គ្នា ទើបបណ្តាលអោយ មានគ្រោះថ្នាក់បែបនេះ..។ ក្រោយពេលកើតហេតុ រថយន្តសង្រ្គោះ បានដឹកអ្នករបួស យកទៅសង្រ្គោះ នៅមន្ទីរពេទ្យ ចំណែកម៉ូតូ ត្រូវសមត្ថកិច្ច យកទៅ រក្សាទុក នៅអធិការខណ្ឌ ពោធិសែនជ័យ...៕
Sponsor