Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

នាំយកជំនួយ សប្បុរសជន ទៅជូនប្អូនប្រុស គង់ លី ដែលជួប ការលំបាក ក្នុងជីវភាពប្រចាំថ្ងៃ

នាំយកជំនួយ សប្បុរសជន ទៅជូនប្អូនប្រុស គង់ លី ដែលជួប ការលំបាក ក្នុងជីវភាពប្រចាំថ្ងៃ...! ល្ងាចថ្ងៃទី 10 មិថុនា 2016 វេលាម៉ោង7.30 នាទី ខ្ញុំប...


នាំយកជំនួយ សប្បុរសជន ទៅជូនប្អូនប្រុស គង់ លី ដែលជួប ការលំបាក ក្នុងជីវភាពប្រចាំថ្ងៃ...! ល្ងាចថ្ងៃទី 10 មិថុនា 2016 វេលាម៉ោង7.30 នាទី ខ្ញុំបាទ រួមជាមួយលោក មករា បាននាំយកជំនួយ របស់សប្បុរសជន ទៅជូន ប្អូនប្រុស គង់ លី ស្នាក់នៅផ្ទះជួល ក្នុងភូមិចាក់ជ្រូក សង្កាត់ ចោមចៅ ខណ្ឌពោធិសែនជ័យ.។ ស្ថិតក្នុងស្ថានភាព ជម្ងឺមហារីក បំពង់ករធ្ងន់ធ្ងរ ប្អូនប្រុសត្រូវបាន ពេទ្យវះដាក់បំពង់ទុយោ សំរាប់បញ្ចូលអាហារតាមពោះ ហើយពុំមានលទ្ធភាព ធ្វើការអ្វីកើតទេ ដោយពឹងទៅលើភរិយា ធ្វើជាកម្មករសំណង់ បានប្រាក់មួយថ្ងៃ 2មុឺនរៀលប៉ុណ្ណោះ.។ ឆ្លើយតបតាម ការអំពាវរបស់ប្អូនប្រុស តាមរយ:វិទ្យុមហាជន និងដើម្បីជួយរំលែក នូវទុក្ខលំបាក របស់ប្អូនប្រុស មានសប្បុរសជន លោកបានជួយឧបត្ថម្ភ មាន : លោក តាន់ គឹមសាន និង លោកស្រី សោ សុី ចំនួន40មុឺនរៀល, លោកតា6868 ចំនួន20មុឺនរៀល, អ្នកមីងនៅ ទួលទំពូង 10មុឺនរៀល, សរុបមានទឹកប្រាក់ ចំនួន70មុឺនរៀល.។ ខ្ញុំបាទ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្ត ចែករំលែកក្នុងគ្រាលំបាក និងសូមជូនពរ សូមមានសុខភាពល្អ រកទទួលទាន បានសមប្រកប ជួបតែនឹងសេចក្តីសុខ គ្រប់ក្រុម គ្រួសារ...៕
Sponsor