Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

រថយន្តLexus.470 បុកអ្នកជិះម៉ូតូស្លាប់ រួចបើករត់អូសម៉ូតូ ជិត2គីឡូម៉ែត្រ

រថយន្តLexus.470 បុកអ្នកជិះម៉ូតូស្លាប់ រួចបើករត់អូសម៉ូតូ ជិត2គីឡូម៉ែត្រ..! ករណីនេះបានកើតឡើង កាលពីវេលាម៉ោង 1.40 នាទីយប់ ឆ្លងចូលថ្ងៃទី 02 កក្តដ...

រថយន្តLexus.470 បុកអ្នកជិះម៉ូតូស្លាប់ រួចបើករត់អូសម៉ូតូ ជិត2គីឡូម៉ែត្រ..! ករណីនេះបានកើតឡើង កាលពីវេលាម៉ោង 1.40 នាទីយប់ ឆ្លងចូលថ្ងៃទី 02 កក្តដា 2016 នៅផ្លូវជាតិលេខ2 ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រវាងរថយន្តLexus.RX470 ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 2N.9990 ជាមួយម៉ូតូC125 ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1BB. 8355 បណ្តាលអោយម្ចាស់ម៉ូតូ ឈ្មោះ ហេង វឌ្ឍនា ភេទប្រុសបុគ្គលិកបូរីពិភពថ្មី ជាជំនួយការ វិស្វករវាស់វែង អត្តលេខ 8180 ស្លាប់ភ្លាមៗនៅនឹងកន្លែង.។ បើតាមប្រភព ដែលបានដឹងហេតុការណ៍ បានប្រាប់ថា : បុរស អ្នកជិះម៉ូតូ បានធ្វើដំណើរ តាមផ្លូវជាតិលេខ2 ទិសដៅទៅក្រុង តាខ្មៅ លុះមកដល់ភូមិព្រែកតាឡុង ក៍ស្រាប់តែមានរថយន្ត Lexus 470 បើកលឿនដូចហោះ មកបុកម៉ូតូពីក្រោយ ទាំងមនុស្ស និងម៉ូតូ ចូលក្រោមរថយន្ត បណ្តាលអោយម្ចាស់ម៉ូតូ ស្លាប់ភ្លាមៗ នៅនឹងកន្លែង. មិនទាន់អស់ចិត្ត ម្ចាស់រថយន្ត បានព្យាយាម បើករត់ទាំងម៉ូតូ នៅជាប់ក្រោមរថយន្ត បែកផ្កាភ្លើងពេញថ្នល់ រហូតជិតដល់ ស្ពានថ្មក្រុងតាខ្មៅ ដែលមានចម្ងាយ ជិត2គីឡូម៉ែត្រ ទើបម្ចាស់រថយន្ត ឈប់ចតរថយន្តចោល ហើយរត់គេចខ្លួន បាត់ស្រមោល.។ ក្រោយពេលកើតហេតុ ប៉ូលីសចរាចរណ៍ក្រុង ភ្នំពេញ បានចុះ ទៅធ្វើកំណត់ហេតុ វាស់វែង រួចស្ទូចយករថយន្តបង្ករ និងម៉ូតូ ទៅការិយាល័យ ប៉ូលីសចរាចរណ៍ក្រុង ដើម្បីស្រាវជ្រាវ រកម្ចាស់ រថយន្តបង្ករ អោយចូលខ្លួន មកដោះស្រាយតាមច្បាប់. ចំណែក សពជនរងគ្រោះ បានប្រគល់ជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យ នៅស្រុកកំណើត ឯខេត្តត្បូងឃ្មុំ..៕
Sponsor