Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

បុរសម្នាក់ ជិះម៉ូតូបុករថយន្តពីក្រោយ ស្លាប់ភ្លាមៗនៅនឹងកន្លែង

បុរសម្នាក់ ជិះម៉ូតូបុករថយន្តពីក្រោយ ស្លាប់ភ្លាមៗនៅនឹងកន្លែង...! ករណីគ្រោះថ្នាក់ ចរាចរណ៍គួរអោយតក់ស្លុត នៅផ្លូវជាតិលេខ4 កែងស្តុប បត់ចូលផ្លូវ ទ...

បុរសម្នាក់ ជិះម៉ូតូបុករថយន្តពីក្រោយ ស្លាប់ភ្លាមៗនៅនឹងកន្លែង...! ករណីគ្រោះថ្នាក់ ចរាចរណ៍គួរអោយតក់ស្លុត នៅផ្លូវជាតិលេខ4 កែងស្តុប បត់ចូលផ្លូវ ទំនប់កប់ស្រូវ កាលពីវេលាម៉ោង8.00នាទីយប់ ថ្ងៃទី09. សីហា 2016 ក្នុងខណ្ឌពោធិសែនជ័យ បណ្តាលអោយបុរសម្នាក់ ស្លាប់ ភ្លាមៗនៅនឹងកន្លែង ដោយសាររបួសធ្ងន់ពេក.។ បើតាមប្រភព នៅកន្លែងកើតហេតុ បានអោយដឹងថា : គេបានឃើញ បុរសរងគ្រោះ ជិះម៉ូតូឃ្លីចពណ៌ស ផ្លាកលេខភ្នំពេញ 1BW.7673 បានទៅបុករថយន្ត ធុនធំពីក្រោយ បណ្តាលអោយមាន ស្នាមរបួសធ្ងន់ធ្ងរ ស្ទើរដាច់ក្បាល ចេញពីខ្លួនស្លាប់ភ្លាមៗ. ចំណែករថយន្ត បានបើកគេចខ្លួន បាត់ស្រមោល ហើយក៍ពុំមាន អ្នកស្គាល់ប្រភេទរថយន្ត រឺ ក៍ស្គាល់ផ្លាកលេខឡើយ.។ ក្រោយពេលកើតហេតុ សមត្ថកិច្ច បានចុះទៅត្រួតពិនិត្យ និងធ្វើកំណត់ហេតុ និងផ្តល់ព័ត៌មាន ទៅកាន់ក្រុមគ្រួសារ. ប្រហែលជិត1ម៉ោង ទើបភរិយានិងសាច់ញាតិមកដល់. អ្វីដែលធ្វើអោយយើង ស្លុតក្នុងចិត្តនោះគឺ ភរិយាយំសោក អាល័យស្វាមី ដែលបានបាត់បង់ ជីវិត គួរអោយសោកស្តាយ ព្រោះស្វាមីទើប ត្រឡប់មកពីធ្វើការ នៅប្រទេសកូរ៉េ មិនបាន1សប្តាហ៍ផង.។ បន្ទាប់មក សមត្ថកិច្ចបានប្រគល់ សំភារ:ផ្សេងៗ និងប្រគល់សព ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណីយ៍ នៅវត្តតាភេម សង្កាត់កំបូល..៕
Sponsor