Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ក្រុមការងារវិទ្យុមហាជនជួយមហាជន បានយកថវិការមួយចំនួនទៅជូនអ៊ុំស្រី មូ សារ៉ឿន

ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ ក្រុមការងារវិទ្យុមហាជនជួយមហាជន បានយកថវិការមួយចំនួនទៅជូនអ៊ុំស្រី មូ សារ៉ឿន នៅមន្ទីរពេទ្យព្រះអង្គដួង អាគារសំរាកព្យាប...

ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ ក្រុមការងារវិទ្យុមហាជនជួយមហាជន បានយកថវិការមួយចំនួនទៅជូនអ៊ុំស្រី មូ សារ៉ឿន នៅមន្ទីរពេទ្យព្រះអង្គដួង អាគារសំរាកព្យាបាលជម្ងឺច្រចៀក ច្រមុះ បំពងក ជាន់ទី២ បន្ទប់លេខ៨. ស្រុកកំណើតគាត់នៅខេត្តកំពត អ៊ុំស្រីរស់នៅម្នាក់ឯង គ្មានបងប្អូនកូនចៅ ជីវភាពខ្វះខាត ឥឡូវគាត់មានជម្ងឺធ្ងន់ធ្ងរ គឺផ្សិតក្នុងខួរក្បាល និងបញ្ហាត្រចៀក. ដោយឃើញពីទុក្ខលំបាកដូចនេះ ទើបអ្នកជិតខាងសម្រេចនាំអ៊ុំស្រីមកកាន់មន្ទីរពេទ្យព្រះអង្គដួងដើម្បីព្យាបាល ដោយស្ថានភាពទាល់លំបាក ខ្វះលុយព្យាបាលជម្ងឺ ទើបគាត់សម្រេចចិត្តហៅចូលរួមក្នុងវិទ្យុវិទ្យុមហាជនជួយមហាជនអេហ្វអឹម៩៥.៣០ ដើម្បីសុំជំនួយពីមហាជន. ភ្លាមៗនោះក៏មានមហាជនស្តាប់លឺ ហើយចូលរួមជាថវិការខ្លះៗ ដូចជាអ៊ុំប្រុស តាន់ គឹមសាន ២០ម៉ឺនរៀល. អ៊ុំប្រុស៦៨៦៨ ១២ម៉ឺនរៀល. បងលីម ២០ដុល្លារ. អ៊ុំស្រីចក្រអង្រែ ១០ដុល្លារ និងសម្ភារះប្រីប្រាស់ផ្សេងៗ។ ដោយឃើញទឹកចិត្តមហាជនចេះជួយគ្នាបែបនេះ អ៊ុំស្រី មូ សារ៉ឿន គាត់រំភើបចិត្តយ៉ាងខ្លាំង ហើយជូនពរសប្បុរសជនទាំងអស់ អោយសំណាងល្អ រកទទួលទានមានបាន ជួបពុទ្ធពរបួនប្រការ...។
Sponsor