Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

បទល្មើសនេសាទ កំពុងកើតមានយ៉ាងច្រើន នៅខេត្តកំពង់ធំ

បទល្មើសនេសាទ កំពុងកើតមានយ៉ាងច្រើន នៅខេត្តកំពង់ធំ..! កូនត្រីតូចៗគ្រប់ប្រភេទ កំពុងចរាចរណ៍យ៉ាងខ្លាំង នៅលើទីផ្សារ ក្នុងអាណាចក្រ ខេត្តកំពង់ធំ. ពួ...

បទល្មើសនេសាទ កំពុងកើតមានយ៉ាងច្រើន នៅខេត្តកំពង់ធំ..! កូនត្រីតូចៗគ្រប់ប្រភេទ កំពុងចរាចរណ៍យ៉ាងខ្លាំង នៅលើទីផ្សារ ក្នុងអាណាចក្រ ខេត្តកំពង់ធំ. ពួកឈ្មួញបានឈរចាំទិញ នៅតាមមាត់ស្ទឹង និង ទិញតាមទូក កាណូត ក្នុងស្រុក5ជាប់ បឹងទន្លេសាប ក្នុងមួយថ្ងៃៗ រាប់តោន ដើម្បីយកទៅលក់ និងចែកចាយបន្តរ សំរាប់ធ្វើជាចំណីទានិងត្រីឆ្តោរ ដែលកំពុងចិញ្ចឹម តាមស្រះនិង បែរនៅក្នុងខេត្តនេះ.។ ប្រជានេសាទបានប្រាប់ថា ក្រុមឈ្មួញបានទិញ រួចដឹកជញ្ជូនតាមម៉ូតូ កាណូត យកទៅលក់អោយ អ្នកចិញ្ចឹមទា.ត្រីឆ្តោរ តាមស្រះនិងតាមបែរ យ៉ាងអនាធិបតេយ្យ តាមបណ្តាស្រុកនានា ដោយមិនឃើញមាន ការទប់ស្កាត់ពី ខាងមន្ត្រីជំនាញ រដ្ឋបាលជលផលសោះ.។ កូនត្រីតូចៗទាំងនោះ បានមកពីបទល្មើសនេសាទ ដោយប្រើឧបករណ៍ ស្បៃមុង. លបណរ៉ាវ នៅតាមដងស្ទឹងជីនិត. ស្ទឹងតាំងក្រសាំង. ស្ទឹងសែន. ស្ទឹងព្រៃប្រស់. និងស្ទឹងស្ទោង.។ ប្រជានេសាទ បានប្រាប់ទៀតថា : ជាងមួយខែមកហើយ ដែលបទលើ្មស កើតមានគគ្រឹកគគ្រេង នៅស្រុកសន្ទុក និងស្រុកកំពង់ស្វាយ មានច្រើន ជាងគេ.។ ប្រជានេសាទតូចតាច បានសំណូមពរ ដល់ថ្នាក់ដឹកនាំ ខេត្តកំពង់ធំ ជាពិសេសមន្ត្រី រដ្ឋបាលជលផលខេត្ត សូមជួយទប់ស្កាត់ និងបង្រ្លាប បទល្មើសនេសាទ នៅក្នុងភូមិសាស្ត្ររបស់ខ្លួន មិនគួរបណ្តែតបណ្តោយ អោយបទល្មើសកើតមាន យ៉ាងអនាធិបតេយ្យ ដូច្នេះទេ.។ យើងបានព្យាយាម ទាក់ទងសុំការបំភ្លឺ ពីមន្ត្រីរដ្ឋបាល ជលផលខេត្ត ប៉ុន្តែមិនអាច ទាក់ទងសុំការបំភ្លឺបាន..៕ រូបភាពពី. F.news
Sponsor