Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ជនបរទេសបើករថយន្ត បុកម៉ូតូសេ125 បណ្តាលមានមនុស្សស្លាប់ 01នាក់ របួសធ្ងន់01នាក់

ជនបរទេសបើករថយន្ត បុកម៉ូតូសេ125 បណ្តាលមានមនុស្សស្លាប់ 01នាក់ របួសធ្ងន់01នាក់.! ជនជាតិអាមេរិកម្នាក់ បានបើករថយន្ត Land Rover Discovery3 ពណ៌ខ្មៅ...

ជនបរទេសបើករថយន្ត បុកម៉ូតូសេ125 បណ្តាលមានមនុស្សស្លាប់ 01នាក់ របួសធ្ងន់01នាក់.! ជនជាតិអាមេរិកម្នាក់ បានបើករថយន្ត Land Rover Discovery3 ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 2AC.1417 បានបុកជាមួយ ម៉ូតូសេ125 ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 1H.2202 បណ្តាលអោយ អ្នកជិះម៉ូតូស្លាប់ 01នាក់. របួសធ្ងន់01នាក់.។ ប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា : មុនពេលកើតហេតុ រថយន្តLand Rover បើកបរតាមផ្លូវ592 ទិសដៅពីកើតទៅលិច. ចំណែកឯម៉ូតូ សេ125ជិះគ្នា02នាក់ បើកបរតាមផ្លូវ317 ទិសដៅពីត្បូង ទៅជើង.។ ប្រភពបានបន្ថែមថា ទាំងរថយន្តនិងម៉ូតូ សុទ្ធតែបើកបរ ក្នុងល្បឿនលឿនដូចគ្នា លុះមកដល់ចំណុច ប្រសព្វរវាងផ្លូវ 592 និង 317 រថយន្តនិងម៉ូតូ បានបុកគ្នាពេញទំហឹង. រួចហើយរថយន្ត បានបន្តរកិនម៉ូតូ និងកិនអ្នកជិះម៉ូតូ បណ្តាលអោយរងរបួសធ្ងន់ ទាំង02នាក់. ហើយម្នាក់បានស្លាប់ ក្រោយពេលដឹកដល់ មន្ទីរពេទ្យ ចំណែកម្នាក់ទៀត ចូលបន្ទប់សង្រ្គោះបន្ទាន់.។ សមត្ថកិច្ចបានចុះ វាស់វែងនិងធ្វើកំណត់ហេតុរួច សមត្ថកិច្ចបានយក រថយន្តនិងម៉ូតូ រួមទាំងអ្នកបើកបររថយន្ត ទៅកាន់ការិយាល័យ ចរាចរណ៍ ក្រុងភ្នំពេញ ដើម្បីដោះស្រាយ. រីឯអ្នកស្លាប់ សមត្ថកិច្ចបាន ប្រគល់ជូនគ្រួសារ យកទៅធ្វើបុណ្យ នៅខណ្ឌសែនសុខ.៕
Sponsor