Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

មូលនិធិជនពិការចុះបើកផ្តល់ប្រាក់របបគោលនយោបាយពិនិត្យថែទាំសុខភាព ជូនជនពិការក្នុងខេត្តកំពង់ស្ពឺ

រាជធានីភ្នំពេញ៖ នៅមុននេះបន្តិចយោងតាម ទំព័រហ្វេសប៊ុក ផេកផ្លូវការបស់ មូលនិធិជនពិការ - PWDF បានចុះផ្សាយសកម្មភាពរបស់ខ្លួនដោយផ្តោតលើការចូលរួមចំ...

រាជធានីភ្នំពេញ៖ នៅមុននេះបន្តិចយោងតាម ទំព័រហ្វេសប៊ុក ផេកផ្លូវការបស់ មូលនិធិជនពិការ - PWDF បានចុះផ្សាយសកម្មភាពរបស់ខ្លួនដោយផ្តោតលើការចូលរួមចំណែកលើកស្ទួយជីវភាពជនពិការខេត្តកំពង់ស្ពឺដោយលើកឡើងយ៉ាងដូចនេះថា៖ ដើម្បីចូលរួមចំណែកលើការលើកកម្ពស់សុខភាពរបស់ជនពិការ សាខាមូលនិធិជនពិការខេត្តកំពង់ស្ពឺ បានសហការជាមួយ មន្ទីរសង្គមកិច្ច អតីតយុទ្ធ និងយុវនីតិសម្បទាខេត្ត មន្ដ្រីការិយាល័យស្រុក និងសាខាធនាគារអេស៊ីលីដា ស្រុកគងពិសី បានចុះបើកផ្តល់របបគោលនយោបាយពិនិត្យថែទាំសុខភាព និងបើកគណនីជូនជនពិការក្រីក្រ នៅឃុំស្នំក្រពើ ឃុំនិព្វាន និងឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺំ ដែលកម្មវិធីនេះមានការអញ្ជើញចូលរួមពីលោកស្រី យិន សុវុទ្ធី អភិបាលរងស្រុកគងពិសី និងមន្ដ្រីក្រោមឱវាទស្រុកជាច្រើននាក់។ កម្មវិធីនេះ ចាប់ផ្តើមពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលនឹងត្រូវផ្តល់ជូនជនពិការចំនួន ៤២២នាក់។



សូមបញ្ជាក់ផងដែរថាមូលនិធិជនពិការជាគ្រឹៈស្ថានសារធារណៈរបស់រដ្ឋហើយបានចូលរួមលើលស្ទួយជីវភាពជនពិការទូទាំងប្រទេស និងផ្តល់ជូននូវសំភារៈជនពិការ មានដូចជាដៃ ជើង ឈើរច្រត់ និងរទៈរុញជាដើម ដើម្បីផ្តល់ជូនជនពិការកម្ពុជាអោយទទួលបាននូវភាពងាយស្រួល និងជីវិតកាន់តែប្រសើរ។


Sponsor