Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ក្រោយពីធ្វើសន្និសីទសារព័ត៌មានលើកទី២បន្ទាប់ពី រកឃើញគ្រឿងញៀនចំនួន ៥៣ គីឡូក្រាម រួចមកសមត្ថិច្ចបន្តឃាត់ខ្លួន២នាក់ប្ដីប្រពន្ធសង្ស័យលួចលាក់គ្រឿងញៀន ៧ គីឡូក្រាម ដោយ​គ្រឿងញៀន​មាន​៦០​គីឡូក្រាម​ សមត្ថកិច្ច​ចុះ​ឆែកជាក់ស្ដែង​បាត់​អស់​៧​គីឡូក្រាម​

កំពង់ធំ៖ នៅថ្ងៃទី២៤ ខែ តុលា ឆ្នាំ ២០១៩នេះ នៅស្នងការនគរបាលខេត្តកំពង់ធំបានធ្វើសន្និសីទសារព័ត៌មានលើកទី២ បន្ទាប់ពីស្រាវជ្រាវរកឃើញថ្នាំញៀនចំនួន ៥...

កំពង់ធំ៖ នៅថ្ងៃទី២៤ ខែ តុលា ឆ្នាំ ២០១៩នេះ នៅស្នងការនគរបាលខេត្តកំពង់ធំបានធ្វើសន្និសីទសារព័ត៌មានលើកទី២ បន្ទាប់ពីស្រាវជ្រាវរកឃើញថ្នាំញៀនចំនួន ៥៣ កញ្ចប់ មានទម្ងន់ ៥៣ គីឡូក្រាមក្រោយពេល ចាប់ខ្លួនបានមេខ្លោងជួញដូរគ្រឿងញៀនចំនួន៤នាក់ ដកហូតថ្នាំញៀន៤០គីឡូក្រាម កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩រួចមក។ តាមការកញ្ចាក់របស់លោក ឧត្តមសេនីយ៍ទោ អ៊ុក កុសល ក្រោយពីសមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយនគរបាលខេត្តកំពង់ធំ ចាប់ខ្លួនបានមេខ្លោងជួញដូរគ្រឿងញៀនចំនួន៤នាក់ ដកហូតថ្នាំញៀន៤០ គីឡូក្រាម កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩រួចមក កិច្ចសហប្រតិបត្តិការរុករកទីតាំងលួចលាក់ទុកគ្រឿងញៀន គឺត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៩ ដោយមានការចូលរួមពីកម្លាំងអធិការស្រុកកំពង់ស្វាយ និងអាជ្ញាធរភូមិឃុំ បានដឹកនាំ ឆែករកវត្ថុតាងដោយ លោកអ៊ិត សុធា ព្រះរាជអាជ្ញា និងស្នងការនគរបាលខេត្តកំពង់ធំ បានចុះឆែកឆេរផ្ទះមួយខ្នង ស្ថិតនៅក្នុងភូមិសានគរ (ខ) ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រង់ចំនុចខាងកើតប្រឡាយទំនប់៣០កញ្ញា ដែលជនសង្ស័យបានលាក់ថ្នាំញៀន ប្រភេទបេតមហ្វេតាមីន (ម៉ាទឹកកក) នៅក្នុងផ្ទះធ្វើអំពើស័ង្កសី។ ទិដ្ឋភាពនៃការឆែកឆេរ គឺត្រូវបាននាំជនសង្ស័យទាំង៤នាក់ មកចង្អុលបង្ហាញនូវត្ថុតាង ក្រោយពីបើកសោរ សមត្ថកិច្ចជំនាញបានរកឃើញ វ៉ាលីក្រណាត់ចំនួន៣ មានពណ៌ក្រហម ពណ៌ខ្មៅ និងពណ៌ខៀវ ដែលបានលាក់ទុកនៅក្រោមគ្រែ សមត្ថកិច្ចបាននាំយកវ៉ាលីទាំង៣ មកឆែកបានប្រទះឃើញ ថ្នាំញៀនដែលមានការវេចខ្ចប់ដាក់សំបកកញ្ចប់តែ ដែលមានពណ៌ទឹកមាស មានរូបសញ្ញាផ្កាយចំនួន៥ ដើម្បីបំភាន់ភ្នែកមហាជន ចំនួន៥៣ដុំ ស្មើរនឹង៥៣គីឡូក្រាម ។ សូមជម្រាបថា សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យចំនួន៤នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនដ៏ធំ នៅខេត្តកំពង់ធំ រួមមាន៖ ទី១-ឈ្មោះ SAk SAESONG ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិថៃ, ទី២-ឈ្មោះ សុខ ប៊ុនសិរិឆ័យ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ, ទី៣-ឈ្មោះ លី តឹក ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ និង ទី៤-ឈ្មោះ គង់ វណ្ណៈ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ។ លោក ឧត្តមសេនីយ៍ទោ អ៊ុក កុសល់ បានអំពាវនាវដល់ កម្លាំងសមត្ថកិច្ច ប្រជាពលរដ្ឋ កុំគិតថា គ្រឿងញៀនជាតួនាទីរបស់សមត្ថកិច្ច គឺត្រូវចូលរួមទប់ស្កាត់ការពារ ការជួញដូរ និងចែកចាយ ការសេព នៅក្នុងមូលរដ្ឋរបស់ខ្លួន ដើម្បីអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្តិភាព ព្រោះគ្រឿងញៀនជាបីសាចបំផ្លាញ អានាគត់របស់លោកអ្នក និងសង្គម ។ សូមបញ្ជាក់ផងដែលថា៖ នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែ​តុលា​នេះ សមត្ថកិច្ច​នគរបាលខេត្ត​កំពង់ធំ ដឹកនាំដោយ លោកអ៊ិត សុធា ព្រះរាជអាជ្ញា បាន​បន្ត​ប្រតិបត្តិការ​ចុះ​ឆែកឆេរ​នៅ​ទីតាំង​ផ្ទះ​មួយ​ខ្នងទៀតស្ថិតនៅ​ក្នុង​ភូមិ​សាន​គរ (​ខ​) ឃុំ​សាន​គរ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ដោយ​រក​ឃើញ​គ្រឿងញៀន​៧​ដុំ​ស្មើនឹង​៧​គីឡូក្រាម ​និង​ឃាត់​ខ្លួន​​ជនសង្ស័យ២​នាក់​ប្ដី​ប្រពន្ធ​ សង្ស័យ​ជាប់​ព័ន្ធ​នឹង​ការ​លាក់​ទុក​គ្រឿងញៀន​នេះ។ ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ការ​ចុះ​ឆែកឆេរ​ទីតាំង​ខាង​លើ​នេះ ដោយសារតែ តាម​សេចក្ដីរាយការណ៍​មក​ថា មាន​គ្រឿងញៀន​ចំនួន​៦០​គីឡូក្រាម ប៉ុន្តែ​ពេល​ចុះ​ឆែកឆេរ​ជាក់ស្ដែង​កាលពី​ម្សិលមិញ​ឃើញ​តែ​ចំនួន​៥៣​គីឡូក្រាម​ប៉ុណ្ណោះ ដោយ​បាត់​អស់​៧​គីឡូក្រាម ទើប​សមត្ថកិច្ច​មាន​កា​រ​សង្ស័យ​ក៏​ចុះ​ឆែកឆេរ​បន្ត​ទៀត​នៅ​ទីតាំង​ដដែល​នោះ។ ប្រភពព័ត៌មាន​បា​ន​ប​ន្ត​ថា ក្នុង​ពេល​ចុះ​ឆែកឆេរ​នោះ សមត្ថកិច្ច​បាន​រក​ឃើញ​គ្រឿងញៀន​ចំនួន​៧​ដុំ ស្មើនឹង​៧​គីឡូក្រាម ព្រមទាំង​ឃាត់ខ្លួនជនសង្ស័យ​២​នាក់​ប្ដី​ប្រពន្ធ សង្ស័យ​ថា ជាប់​ពាក់ព័ន្ធ​នឹង​ការ​លាក់​គ្រឿង​ញៀន​ចំនួន​៧​គីឡូក្រាម​នេះ​។ ការសង្ស័យ​នេះ ដោយហេតុថា ជនសង្ស័យ​ជា​ប្ដី ជា​អ្នករាយការណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យ​មក​បង្ក្រាប​គ្រឿង​ញៀន​នៅ​ចំណុច​ផ្ទះ​ខាងលើ​នោះ ថា​មាន​ចំនួន​៦០​គីឡូក្រាម ដល់​ចុះ​មក​ឆែកឆេរ​ជាក់ស្ដែង​បាត់​អស់​៧​គីឡូក្រាម។ ទោះ​យ៉ាងណា​នេះ​គ្រាន់​ជា​ការ​សន្និដ្ឋាន​បឋម​ប៉ុណ្ណោះ ព័ត៌មាន​ច្បាស់ការ​យ៉ាងណា​នោះ នឹង​ផ្សាយ​ជូន​ពេល​ក្រោយ៕
Sponsor