Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ជិះម៉ូតូលឿនទៅបុកដើមឈើដួលបោកក្បាលស្លាប់មួយរំពេច

រាជធានីភ្នំពេញ៖ ​បុរសម្នាក់សង្ស័យស្រវឹងស្រាជិះម៉ូតូ PCXមួយគ្រឿងក្នុងល្បឿនលឿនជ្រុលបុកដើមឈើមួយដើមនៅចិញ្ចើមផ្លូវដួលបោកនឹងឥដ្ឋការ៉ូស្លាប់យ៉ាងអាណ...

រាជធានីភ្នំពេញ៖ ​បុរសម្នាក់សង្ស័យស្រវឹងស្រាជិះម៉ូតូ PCXមួយគ្រឿងក្នុងល្បឿនលឿនជ្រុលបុកដើមឈើមួយដើមនៅចិញ្ចើមផ្លូវដួលបោកនឹងឥដ្ឋការ៉ូស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៩ខែតុលាឆ្នាំ២០១៩នៅតាមបណ្ដោយផ្លូវGSច្រកចូលក្នុងបុរីហេងហៀងសុី​ ធី ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។


សាកសពជនរងគ្រោះមានឈ្មោះ កែក រដ្ឋា ភេទប្រុសអាយុ ២៧ ឆ្នាំមុខរបរមេកាខារ៉ាអូខេមួយកន្លែងមានស្រុកកំណើតរស់នៅ ភូមិបរិវាស ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត។ យោងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកPCXពណ៌សពាក់ស្លាកលេខភ្នំពេញ1FF-8858ជិះធ្វើដំណើរតាមបណ្ដោយផ្លូវGS ទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកនឹងដើមឈើមួយដើមនៅតាមចិញ្ចើមផ្លូវដែលក្រុមហ៊ុនដាំលម្អរនៅមុខផ្ទះក្នុងបូរីពេញទំហឹងបណ្ដាលឲ្យដួលបោកនិងឥដ្ឋការ៉ូបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអាណោចអាធម។


ក្រោយកើតហេតុក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅជំនាញដើម្បីធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកបណ្តោះអាសន្នរងចាំទុកប្រគល់ជូនសាច់ញាតិវិញ។ ដោយសណជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕
Sponsor