Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

មួយ​ខែ​ក្រុមចោរ​ គាស់​ ផ្ទះ​ប្រជាពលរដ្ឋ​យក​លុយ​ ជិត​ ១០​ ម៉ឺន​ដុល្លារ​ នៅខណ្ឌ​ឬស្សីកែវ​ និង​ខណ្ឌ​កំបូល​ ស្វាគមន៍​អធិការ​ថ្មី​ទាំង​ពីរ​

ភ្នំពេញ៖ ក្រុមចោរមួយក្រុមបានចូលក្នុងអគាររោងចក្រហើយចូលក្នុងបន្ទប់ធ្វើការ របស់បុរសជនជាតិចិនបានគាស់ទូដែកយកលុយអស់ចំនួន ៤៩,០០០ដុល្លា បង្កការការភ្...

ភ្នំពេញ៖ ក្រុមចោរមួយក្រុមបានចូលក្នុងអគាររោងចក្រហើយចូលក្នុងបន្ទប់ធ្វើការ របស់បុរសជនជាតិចិនបានគាស់ទូដែកយកលុយអស់ចំនួន ៤៩,០០០ដុល្លា បង្កការការភ្ញាក់ផ្អើលពេញរោងចក្រ កាលពីវេលាម៉ោង ៧ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ទើបកន្លងទៅថ្មីៗនេះ។ ហេតុការណ៍នេះស្ថិតនៅក្នុងភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងរោងចក្រកាត់ដេរយីហោ «ហ្រ្គីន ហ្វៀល ខេមបូឌា អ៊ិនដាស់ស្ទ្រីល ឯ. ក» ជនរងគ្រោះដែលជាម្ចាស់លុយហើយត្រូវចោរចូលគាស់យកលុយអស់នោះជាជនជាតិចិនមានឈ្មោះ LI QIANG អាយុ៤១ឆ្នាំ បច្ចុប្បន្នស្នាក់នៅក្នុងអគាររោងចក្រខាងលើ។ មន្រ្តីសមត្ថកិច្ចមូលដ្ឋាន បានអោយដឹងថា កាលពីថ្ងៃទី១០ ខែតុលា ជនរងគ្រោះបានយកលុយចំនួន ៨ម៉ឺនដុល្លាទៅទុក នៅក្នុងទូដែក នៅក្នុងបន្ទប់ធ្វើការរបស់គាត់។ តែមុនកើតហេតុ១ថ្ងៃ ជនរងគ្រោះបានទៅបានដកយកលុយនោះមកវិញខ្លះ នូវចំនួន ទឹកប្រាក់៣១,០០០ដុល្លារ យកទៅចំណាយក្នុងរោងចក្រ ហើយលុយដែលនៅសល់ពីការដកនោះមាននៅចំនួន ៤៩,០០០ដុល្លារ។ លុះមកដល់ពេលកើតហេតុ ខណៈដែលគាត់ចូលទៅដល់ក្នុងបន្ទប់ធ្វើការ ស្រាប់តែឃើញសម្ភារៈរាយពេញបន្ទប់ ចំនែកទូដែកឃើញមានស្នាមគាស់ ហើយបាត់លុយអស់រលីង។ ក្រោយពីថវិកាបានបាត់អស់រលីងហើយនោះ ជនរងគ្រោះបានហៅប្រធានរដ្ឋបាលរោងចក្រ ឲ្យទៅជួយមើល រួចនាំមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលកន្ទោក ដើម្បីអោយសមត្ថកិច្ចជួយស្រាវជ្រាវកំណត់មុខសញ្ញា៕ សូមបញ្ជាក់ថាកាលពីថ្ងៃទី១០ ខែតុលា​ ឆ្នាំ២០១៩ កាលនាវេលាម៉ោង ១២ ថ្ងៃត្រង់នេះ​ នៅតាមបណ្ដោយផ្លូវជាសុផារ៉ា ស្ថិតនៅសង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ពលរដ្ឋបានអោយដឹង ថា មានករណីជនសង្ស័យ លួចចូលផ្ទះរបស់គាត់ គាស់ទូរដែក ក្នុងបុរីវិមានភ្នំពេញ ខណ:ម្ចាស់មិននៅផ្ទះ ទៅធ្វើបុណ្យស្រុកកំណើត កាលពីភ្ជុំបិណ្ឌ​ បាន​យក​លុយ​អស់​ជិត​ ៤​ ម៉ឺន​ដុល្លារ​ផងដែរ​ ។ 
តែរហូតមកដល់ពេលនេះ​ មិនទាន់​មា​ន​តំរុយអ្វីបន្ដិចសោះឡេីយ។


Sponsor