Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ប្រជាពលរដ្ឋស្រុកបាទីខេត្តតាកែវពុលនំបញ្ចុក១៨នាក់

ខេត្តតាកែវ​ ៖​ មានការភ្ញាក់ផ្អើល​មួយទៀតហើយ ក្នុងករណីប្រជាពល​រដ្ឋ​ ចំនួន១៨នាក់​ បានពុលនំបញ្ចុកបណ្ដាលឲ្យវិលមុខក្អួតចង្អោ​រួចបញ្ជូនទៅមន្ទីពេទ...

ខេត្តតាកែវ​ ៖​ មានការភ្ញាក់ផ្អើល​មួយទៀតហើយ ក្នុងករណីប្រជាពល​រដ្ឋ​ ចំនួន១៨នាក់​ បានពុលនំបញ្ចុកបណ្ដាលឲ្យវិលមុខក្អួតចង្អោ​រួចបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ។ ហេតុការណ៍នេះបានកើតឡើងកាលពី​វេលា​ម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩​ នៅ​ចំណុច​ភូមិក្រាំងលាវ ឃុំក្រាំងលាវ​ស្រុក​បាទី ខេត្តតកែវ ។

បើយោងតាមការបញ្ជាក់ពី លោក ភួន ឈីម អភិបាលស្រុកបាទី បានដឹងថាៈប្រជាពលរដ្ឋ ចំនួន១៨នាក់បានពុលនំបញ្ជុក បណ្ដាលឲ្យក្អួតចង្អោ​ ក្នុងនោះមាន-ស្រី១២នាក់ -​ កុមារ​៦នាក់ ។
ប្រភពបន្តថា​ ភ្លាមៗជនរងគ្រោះទាំងអស់ត្រូវបានអាជ្ញាធរបញ្ជូនតាមរថយន្តសាមុយទៅកាន់មន្ទីរពេទ្យបង្អែក​ស្រុកបាទី ដើម្បី​ជួយ​សង្រ្គោះ​ តែមិនបណ្ដាល​ឱ្យនរណាម្នាក់មានគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។

លោក​ អភិបាលស្រុកបាទី បានបន្តទៀតថា ចំពោះមូលហេតុនៃការពុលនំបញ្ចុកនេះ គឺ​បណ្ដាល​ មកពីពួកគាត់ហូបនំបញ្ចុក មីងម្នាក់​ដែលគាត់តែងតែរែកលក់ តាមផ្លូវ​ នៅភូមិ​ក្រាំងលាវ ឃុំក្រាំងលាវ​ ជារៀងរាល់ថ្ងៃប៉ុន្តែ​ ចំពោះមូលហេតុច្បាស់លាស់​នៃការពុលនេះ លោកមិនទាន់កំណត់បាន​នៅឡើយទេ៕
Sponsor