Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

បញ្ចូនកម្លាំងបន្ថែមនិងសត្វសុនខហិតក្លិន រួមទាំងឧទ្ធម្ភាគចក្រ័ ដើម្បីបន្តស្វែងរកនារីជនជាតិអង់គ្លេសដែលបាត់ខ្លួននៅកោះរ៉ុងសន្លឹម

ព្រះសីហនុ៖ គិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចមិនទាន់ទទួលបាននូវតម្រុយណាមួយនៅឡើយ អំពីការបាត់ខ្លួននារីជនជាតិអង់គ្ល...

ព្រះសីហនុ៖ គិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចមិនទាន់ទទួលបាននូវតម្រុយណាមួយនៅឡើយ អំពីការបាត់ខ្លួននារីជនជាតិអង់គ្លេសនៅកោះរ៉ុងសន្លឹម ខេត្តព្រះសីហនុ បន្ទាប់ពីបានបន្តបើកប្រតិបត្តិការទ្រុងទ្រាយធំ ដើម្បីស្វែងរកកាលពីថ្ងៃទី២៧ ខែតុលា ។ ប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងប្រតិបត្តិការស្វែងរកនេះមានការបញ្ជូនកម្លាំងអន្តរាគមន៍ពិសេសបន្ថែម ជាមួយសត្វសុនខហិតក្លិន ហើយអជ្ញាធរបានឈានដល់ការប្រើប្រាស់ឧទ្ធម្ភាគចក្រ័ ថែមទៀតផង ។


 សូមជម្រាបថា នារីដែលបាត់ខ្លួនមានឈ្មោះ អេមីលា ឡូវីស (AMELIA LOUISE ) បានចេញពីក្រុងព្រះសីហនុ ឆ្ពោះទៅក្រុងកោះរ៉ុង កាលពីម៉ោង៥៖០០ល្ងាច ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ ហើយនាងបានចូលស្នាក់នៅផ្ទះសំណាក់ Ness Beach នៅថ្ងៃខែឆ្នាំដដែលក្នុងគោលបំណងទេសចរណ៍ ។ មុនបាត់ខ្លួនគេបានប្រទះឃើញនារីនោះលើកចុងក្រោយនៅម៉ោង៣៖៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ក្នុងពិធីជប់លៀងមួយនៅឆ្នេរកោះរ៉ុង ក្រោយមកក៏បាត់ដំណឹងតែម្តង ។


ក្រោយពីបាត់ខ្លួន ប្រតិបត្តិការស្វែងរកទ្រុងទ្រាយធំបានចាប់ផ្តើមកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ដោយមានដឹកនាំបញ្ជាពីអភិបាលខេត្តព្រះសីហនុ, អគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា និងអគ្គស្នងការរងនគរបាលជាតិ ។ 
ឯកឧត្តម គួច ចំរើន បានដាក់បទបញ្ជាឲ្យកំលាំងគ្រប់ផ្នែកតាមរកនៅតាមទីតាំងផ្សេងៗ តាមដងព្រៃភ្នំ ដងព្រែក តាមឆ្នេរខ្សាច់ ឆ្នេរថ្ម នៅតាមកន្លែងស្នាក់នៅនានានៅលើកោះរ៉ុង និងកន្លែងដែលនារីនោះបានទៅលេង រួមទាំងក្រុមមុជទឹក(diving)ផង ធ្វើយ៉ាងណារកអោយអស់លទ្ធភាព ។ នាពេលកន្លងទៅ សមត្ថកិច្ចមូលដ្ឋានក៏បានរកឃើញកាបូប និងសម្ភារៈមួយចំនួនរបស់នាងនៅលើផ្ទាំងថ្មជាប់ឆ្នេរក្បែរកន្លែងធ្វើពិធីជប់លៀងនោះផងដែរ ៕
Sponsor